ខេត្តព្រះសីហនុ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញចូលរួមក្នុងពិធីសម្ពោធមណ្ឌលកំសាន្តឆ្នេរសមុទ្រ (អគារភ្លោះឆៃណាថោន) ដែលមានទីតាំងស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។
បច្ចុប្បន្ននេះ អាជីវកម្មសណ្ឋាគារ ខុនដូ សំណង់ខ្ពស់ៗជាច្រើន បានរីកដុះដាលយ៉ាងឆាប់រហ័ស បើទោះបីជាក្នុងដំណាក់កាលកូវីដ១៩ ដែលអាជីវកម្មទាំងនោះបានបម្រើឱ្យ វិស័យទេសចរស្នាក់នៅ និងកម្សាន្ត បានផ្តល់ការងារជាច្រើនដល់ប្រជាជនកម្ពុជា រួមចំណែក អភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាធ្វើឱ្យមាន ស្ថិរភាពនយោបាយ សន្ដិសុខ និងសន្តិភាព ធានាបានសន្ដិសុខស្បៀង និងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការជួយសម្រួលគ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ សិលា