ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈដែលខ្លួនកំពុងតែជិះម៉ូតូហើយជួបឧបទ្ទវហេតុចរាចរណ៍ជាមួយនឹងរថយន្តមួយគ្រឿងទៀតធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថារថយ្តបង្កមិនស្គាល់ម៉ាកមិនស្គាល់អត្តសញ្ញាណអ្នកបើកបរពេលដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ស៊េរី២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ 1j .5511 បើកបរដោយឈ្មោះនឹត ច្រិក ភេទប្រុសអាយុ៦០ឆ្នាំ មុខរបរសន្តិសុខរស់នៅភូមិក្រាំងកណ្ដាល ឃុំប្រាំបីមុំ ស្រុកទ្រាំងខេត្តតាកែវ បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តតាកែវដើម្បីធ្វើការសង្គ្រោះ ចំណែកម៉ូតូបានរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកទ្រាំង ៕

ដោយ៖ស សម


ចែករំលែក៖