ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងម៉ូតូរុឺម៉កឈប់ចតគ្មានភ្លើងបំភ្លឺផ្លូវ ត្រូវម៉ូតូបុកពីក្រោយរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូ បុកពីក្រោយរថយន្តសណ្តោងម៉ូតូរុឺម៉កដែលធ្វើដំណើរស្របទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើលនិងជួយសង្គ្រោះបុរសម្នាក់ដែលរងរបួសធ្ងន់ដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១៥នាទីថ្ងៃទី២៨ ខែវិច្ជិកា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១៣ចន្លោះគីឡូម៉ែត្រលេខ២៨និង២៩ ត្រង់ចំណុចភូមិត្រពាំងត្បាល់ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាបុរសដែលរងរបួសធ្ងន់មានឈ្មោះចាន់ វន្នី  អាយុ២០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខស្វាយរៀង ១I.៦៦៦៩ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ ភោគ សុខា អាយុ ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង​ បើករថយន្តសណ្តោងម៉ូតូរុឺម៉ក ម៉ាក តូយ៉ូតាកូរ៉ូឡា ពណ៌ខៀវ ឆ្នាំផលិត១៩៩២ ពាក់ស្លាកលេខស៊េរីចាស់ ឃ១៤១៨-ភ្នំពេញ២។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខស្វាយរៀង ១I.៦៦៦៩ លើផ្លូវជាតិលេខ១៣
ក្នុងទិសដៅ ពីទិសខាងជើងទៅត្បង ស្រាប់តែទៅបុកនិងរថយន្តសណ្តោងម៉ូតូរុឺម៉ក ម៉ាក តូយ៉ូតាកូរ៉ូឡា ពណ៌ខៀវ ឆ្នាំផលិត១៩៩២ ពាក់ស្លាកលេខស៊េរីចាស់ ឃ១៤១៨-ភ្នំពេញ២
ឈប់គ្មានភ្លើងបំភ្លឺផ្លូវ  ពីក្រោយស្របទិសគ្នាយ៉ាងពេញទំហឹង
ដល់អ្នកភូមិចោមរោមមើលនិងជួយសង្គ្រោះបុរសម្នាក់ដែលរងរបួសធ្ងន់ដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយក វត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងពោធិ៍ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖