ភ្នំពេញ ៖ មានទីតាំងបេីកinternetបង្កប់ល្បែងស៊ីសងភ្នាល់បាល់មួយកន្លែងជ្រកក្រោមស្លាកយីហោ ឃូល ឃែល ស្ថិតនៅតាមបណ្ដោយផ្លូវមុន្នីរ៉េត(២១៧) ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កំពុងបេីកលេងយ៉ាងរលូន ធ្វេីឲ្យប្រជាពលរដ្ឋរស់នៅក្បែរមានការព្រួយបារម្ភបាត់របស់របរ និងទ្រព្យសម្បត្តិមានតម្លៃ ដែលក្រុមញៀនល្បែងចេញមកវិញលួច ទេីបពួកគាត់សំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យ និងបង្ក្រាបផង។
ទីតាំង internet ខាងលេីនេះគឺមានប្រភពច្បាស់ការណ៍បានឲ្យដឹងថា មានបង្កប់ល្បែងស៊ីសងល្មើសច្បាប់ ( ភ្នាល់បាល់ )បើកដំណើរការ២៤ម៉ោង លើ២៤ម៉ោង ដោយទីតាំងនេះគេឃើញមានមនុស្សចេញចូលជាបន្តបន្ទាប់មិនដែលដាច់ឡើយ មិនថាពេលថ្ងៃ ឬពេលយប់ជ្រៅយ៉ាងណានោះទេ ។
គួរបញ្ជាក់ផងដែរថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព ពីព្រោះការដែលកើតមានល្បែងស៊ីសងនេះគឺជាដើមចមនៃអំពើហិង្សា ចោរឆក់ ចោរលួច ចោរប្លន់ បង្កអសន្តិសុខនៅក្នុងមូលដ្ឋានសង្គម និងប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍ នៃរីកចម្រេីន ៕
ដោយ ៖ ភារ៉ា ដង្កោ