ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់អោយដឹងថា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក តែវដូរ៉ូឡក់ស៊ីន ជេអរ រដ្ឋមន្ត្រីការបរទេសន សាធារណរដ្ឋហ្វីលីពីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ហ្វីលីពីន លើកទី៣ (3°º JCBC) នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំ – 3° JCBC មានគោលបំណងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលមានស្រាប់ ព្រមទាំងរិះរកមធ្យោបាយ ដើម្បីពង្រីកបន្ថែមទៀតនូវវិសាលភាព និងពង្រឹងប្រសិទ្ធ ភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យនានា សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង វិបុលភាពនៃប្រជាជនទាំងពីរ។ កិច្ចប្រជុំ ក៏នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបាន នៅក្នុងការអនុវត្តលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC លើកទី២ ដែលបានចុះហត្ថលេខា នៅឆ្នាំ ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កិច្ចប្រជុំ ក៏នឹងផ្ដល់ឱកាសដល់ភាគីទាំងពីរផ្លាស់ប្ដូរ យោបល់គ្នាលើកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក ប្រាក់ សុខុន និង ឯកឧត្តម តែវដូរ៉ូ ឡក់ស៊ីន ជេអរ នឹង អញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ហ្វីលីពីន លើកទី៣៕

ដោយ៖សុខ ខេមរា


ចែករំលែក៖