ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះល្វែងបុរីគឹមសាន្តបណ្ដាលឱ្យបុរសចំណាស់ម្នាក់ស្លាប់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត១រំលងអធ្រាត្រ ឈានថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះល្វែងបុរីគឹមសាន្ត ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំពូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសៀ សុខផល អាយុជាង៥០ឆ្នាំ។
បេីតាមការបញ្ជាក់ពីប្រជាពលរដ្ឋឱ្យដឹងថាមុនពេលកេីតហេតុ នៅវេលាម៉ោងជាង១២រំលងអធ្រាត្តស្រាប់តែឃេីញផ្សែងហុយខ្មៅចេញពីផ្ទះកេីតហេតុខាងលើក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍។លុះរយៈពេល១០នាទីក្រោយមកក៏ចេញជាអណ្ដាតភ្លេីងយ៉ាងសន្ធោសន្ធៅ។ បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គិភ័យបានមកដល់ធ្វេីការបាញ់ទឹកពន្លត់ដេីម្បីជួយសង្រ្គោះម្ចាស់ផ្ទះ តែអកុសលបុរសវ័យចំណាស់ម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតទៅហេីយ ដោយសមត្ថកិច្ចសង្រ្គោះបានតែនារីវ័យក្មេងម្នាក់ប៉ុណ្ណោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ចំពោះសម្ភារនៅក្នុងផ្ទះត្រូវបានអគ្គិភ័យឆេះស្ទេីរតែស្រុងទៅហេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង មានដូចជា រថយន្តពន្លត់អគ្គិភ័យរបស់អង្គការសង្ឃឹមថ្មីចំនួន៣គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពសង្រ្គោះ៩១១ ចំនួន១គ្រឿង រថយន្តរបស់រដ្ឋបាលខណ្ឌកំបូលចំនួន១គ្រឿង សរុប៥គ្រឿងមកជួយបាញ់ទឹកពន្លត់ទើបភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕
ដោយ៖ជ្រោយពេជ្រ