ខេត្តបាត់ដំបង ៖ នៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយ សេនាធិការយោធភូមិភាគទី៥បាន នាំយកអំណោយដ៏ថ្លៃថ្លារបស់ឧត្តម សេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី រួមមាន អង្ករ,គ្រឿងឧប ភោគបរិភោគ,ប្រេងឥន្ធន:និង ថវិកា សម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យនៅសាលាពលទាហានទី៥ក្នុងខេត្តបាត់ដំបង។
ការឧបត្ថម្ភនេះជាការយកចិត្តទុក ដាក់របស់មេបញ្ជាការកងទ័ព ជើង គោកនិងលោកស្រីដល់ខឿន អប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍបណ្តុះបណ្តាល និងលើក កម្ពស់សមត្ថភាពយោធិននៃកង យោធពលខេមរភូមិន្ទព្រម ទាំង ថ្នាក់ដឹកនាំយោធាចារ្យ និង សិក្ខា កាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន៕
ដោយ៖ សូរិយា