លោក Moyes គ្រូបង្វឹកក្រុមញញួរធំ West Ham បានចាប់អារម្មណ៍ដើម្បីចង់ចុះហត្ថលេខាលើខ្សែការពារ Tarkowski ដែលកុងត្រារបស់គាត់ជិតអស់ហើយនៅចុងរដូវកាលនេះ ហើយក្លិបនៅតែមានប្រាក់ច្រើន ខណៈដែលពួកគេកំពុងឡើងជើងនៅ Premier League រដូវកាលនេះ។
West Ham ត្រូវបានគេរំពឹងថា នឹងព្យាយាមសំណាងរបស់ពួកគេក្នុងតម្លៃប្រហែល៦លានផោន ឬ៧លានផោនលើកីឡាកររូបនេះ ប៉ុន្តែវាប្រហែលជាមិនគ្រប់គ្រាន់ក្នុងការល្បួងក្លិបរបស់លោក Sean Dyche ឱ្យដោះស្រាយនោះទេ។ ប្រធានក្រុម West Ham បានរៀបចំបញ្ជីនៃជម្រើសដែលបង្ហាញពីកីឡាករដែល Liverpool បំភ្លេចចោលគឺ Nat Phillips និង Ben Davies ដែលនឹងត្រូវខ្ចីជើងនៅ Sheffield United ។
លោក Dyche មានបំណងចង់រក្សាកីឡាករអន្តរជាតិអង់គ្លេសមួយនេះប៉ុន្តែបានបដិសេធមិនទទួលយកស្ថានភាពកិច្ចសន្យារបស់គាត់។ លោកបាននិយាយថា “ជាពិសេសនៅក្នុងបាល់ទាត់សម័យទំនើប កិច្ចសន្យាគឺជាការប្រកួតបាល់ខុសគ្នា។ កាលពី២០ឆ្នាំមុន កីឡាករបានចុះកិច្ចសន្យា ហើយ៦ខែក្រោយមកពួកគេត្រូវបានលក់។ អ្វីដែលខ្ញុំចង់និយាយអំពី James គឺថាគាត់ជាអ្នកជំនាញដ៏អស្ចារ្យម្នាក់ គាត់មានតាំងពីគាត់នៅទីនេះ ហើយគាត់នៅតែបន្ត ទម្រង់លេងរបស់គាត់ក្នុងរដូវកាលនេះគឺជាការទាក់ទាញខ្លាំងបំផុត”។
ក្រុមញញួរធំ West Ham ក៏កំពុងពិនិត្យមើលកីឡាករ Phillips វ័យ២៤ឆ្នាំ ដែលបានចាកចេញពីក្រុម Liverpool ចាប់តាំងពីចុងបញ្ចប់នៃរដូវកាលមុន។ Phillips ដែលមិនបានបង្ហាញខ្លួននៅទឹកដី Anfield អាចទៅលេងក្នុងតម្លៃចរចា ឬអាចខ្ចីជើងបាន។ គាត់នឹងក្លាយអ្នកជំនួសដ៏ល្អសម្រាប់ Angelo Ogbonna ដែលរងរបួស។
ចំណែកកីឡាករ Davies វ័យ២៦ឆ្នាំគឺជាជម្រើសមួយផ្សេងទៀត គាត់កំពុងខ្ចីជើងនៅក្លិប Sheffield United ពីក្លិប Liverpool ប៉ុន្តែវាអាចនឹងត្រូវកាត់ផ្តាច់ ប្រសិនបើការផ្តល់ជូនកាន់តែប្រសើរឡើងមកក្នុងលក្ខខណ្ឌខ្ចីជើង ឬជាការទិញផ្តាច់។
គួរបញ្ចាក់ថា ក្រុម West Ham បានប្រកួតចាញ់ក្រុម Man City នៅទឹកដីEtihad ក្នុងលទ្ធផល២ទល់១កាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យក្រុមញញួរធំឈរលេខ៤ក្នុងលីគកំពូលអង់គ្លេសក្នុង១៣ប្រកួត។ ស្របពេលដែលក្រុម Burnley ដែលត្រូវស្វាគមន៍ក្រុម Tottenham ត្រូវបានផ្អាកដោយសារតែកីឡដ្ឋានធ្លាក់ព្រិលខ្លាំងពេកមិនអាចប្រកួតបាន ៕
ដោយ៖ ភារៈ(រូបភាព ៖ The sun)