ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​​​​​​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២២នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ១៩នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៥នាក់​(០៣នាក់ មិនបានចាក់វ៉ាក់សាំង)

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារ​ទី​៣០ ខែវិច្ឆិកា​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២២នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៩នាក់ និងករណីស្លាប់​ ០៥នាក់​ (០៣នាក់ មិនបានចាក់វ៉ាក់សាំង)។ 

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៩ ខែវិច្ឆិកា​​​​​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ២២នាក់ទៀត ជាសះស្បើយ ១៩នាក់ និងស្លាប់​ ០៥នាក់៖ 

– ករណីឆ្លង​សហគមន៍ ១៩នាក់

– អ្នកដំណើរពីបរទេស ០៣នាក់

គិតត្រឹមព្រឹក ថ្ងៃទី៣០  ខែវិច្ឆិកា ឆ្នាំ២០២១ 

– អ្នកឆ្លងសរុប= 120,134 នាក់

– អ្នកជាសះស្បើយ= 116,507 នាក់

– អ្នកស្លាប់= 2,940 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ 

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង

មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ​៖​ស​ តារា​


ចែករំលែក៖