ភ្នំពេញ៖ តាមការគ្រោងទុកកម្មវិធីប្រកួតបឋម Miss Grand International ២០២១ គ្រោងរៀបចំធ្វើឡើងនៅថ្ងៃ០២ ខែធ្នូឆ្នាំ ២០២១នៅទីក្រុងបាងកកប្រទេសថៃ។ ទស្សនិកជន និងអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាមានការកោតសរសើរ និងភ្ញាក់ផ្អើលមិនតិចនោះទេក្រោយពីគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand Cambodia បានធ្វើការបង្ហាញជាផ្លូវការជាមួយឈុតរាត្រីសមោលសរ Evening Grown យ៉ាងស្អាតប្រណិតថែមទាំងច្នៃឡើងបង្កប់អត្ថន័យដ៏ល្អផូរផង់ទៀតផង។ ឈុតនេះត្រូវបានគេដឹងដែរថាជាការត្រៀមសម្រាប់បង្ហាញខ្លួនជាផ្លូវការនារាត្រីឡើងឆាកប្រកួតមុនថ្ងៃផ្តាច់ព្រ័ត្យមកដល់។
ឈុតនេះធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាទន្ទឹងរងចាំកម្មវិធីប្រកួតបឋម ដែលជាវគ្គបង្ហាញមុខ និងសមត្ថភាព ហើយកាន់ធ្វើឲ្យគេពុះកញ្ជៀលនោះគឺក្រោយពីកម្មវិធីប្រកួតនៅកម្ពុជាបានប្រតកាសអំពីឈុតរាត្រីសមោសរដែលត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់ខណៈដែលបវរកញ្ញាកម្ពុជា Miss Grand International ២០២១ កញ្ញា ប៉ូគឹមហេង សុតធីតា កំពុងតែត្រៀមខ្លួនចូល ប្រកួតនៅក្នុងវគ្គបឋមសម្រាប់វិញ្ញាសារឈុតរាត្រីសមោសរ Evening Gown នៅទៅក្រុងបាំងកក។ ឈុត Evening Gown របស់កញ្ញាឯកពីកម្ពុជាស្អាត មិនធម្មតាទេ ដែលអ្នកជំនាញច្នៃម៉ូដឡើងយ៉ាងប្រណិតបង្កប់នូវអត្ថន័យនៃសិល្បវប្បធម៌ខ្មែរស្រីង្កី។ឈុតនេះត្រូវបានច្នៃឡើងប្រកបដោយប្រណិតភាពនៃមកុដអប្សរា ហើយឈុតរាត្រីសមោសរ Evening Gown របស់កម្ពុជានេះមានមួយផ្នែកច្នៃចេញពីមកុដរបស់អប្សរាដែលឆ្លាក់នៅលើផ្ទាំងសិលនៃប្រាសាទអង្គរវត្តដ៏បវរនៃកម្ពុជា ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក បន្ថែមនូវត្បូងចែងចាំង ភ្លឺភ្លេក ជាច្រើន គ្រាប់រំលេចនូវភាពអស្ចារ្យ និងជឿជាក់មុះមុត។សម្រាប់មួយភ្នែកទៀតច្នៃលាយបញ្ជូលគ្នារវាងសម័យកាល និងបុរាណបង្ហាញពីភាពទាន់សម័យជឿនលឿន រំលេចនូវភាពល្អប្រណិតឥតខ្ចោះនៃសិល្បវប្បធម៌ខ្មែរដែលគេដឹងដែរថា ឈុតនេះក៏យកលំនាំតាមរចនាបទនៃមកុដកញ្ញាឯក Miss Grand Cambodia ២០២១ តែម្តង។ នេះគឺជាឈុតមួយក្នុងចំណោមឈុតសម្លៀកបំពាក់ដែលត្រូវបានហាងកាត់ដេរមួយបានច្នៃសម្រាប់បេក្ខភាពពីកម្ពុជាចូលរួមបង្ហាញលើឆាកអន្តរជាតិដ៏ធំមួយនេះ និងត្រូវបានគេលើកឡើងថាអ្នកផលិតកម្មវិធីក៏បានរៀបចំបានយ៉ាងល្អជាងឆ្នាំមុនបូករួមទាំងឈុតតំណាងជាតិផងដែរ។ អ្នកគាំទ្រនៅតែបន្តដាក់ក្តីរំពឹងសម្រាប់បេក្ខភាពពីកម្ពុជារូបនេះក្រោយពីនាងគឺជាបេក្ខភាពដែលមានបទពិសោធន៍លើកម្មវិធីប្រកួតទាំងក្នុងនិងក្រៅស្រុកនោះ។
តាមការគ្រោងទុកកម្មវិធី Miss Grand International ថ្ងៃទី ៣០ ខែវិច្ឆិកាគឺជាកម្មវិធី ការប្រកួតសំលៀកបំពាក់តំណាងជាតិ។ ថ្ងៃទី ២ ខែធ្នូជាកម្មវិធីនៃ ការប្រកួតបឋមនិងថ្ងៃទី ៣ ខែធ្នូគឺជា ការហាត់សមមុនថ្ងៃប្រកួតផ្តាច់ព្រ័តដែលធ្វើឡើងនៅថ្ងៃទីថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២១ខាងមុខ៕
ដោយ ៖ វឌ្ឍនា