ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សងគ្នាក្នុងថ្ងៃតែមួយរបួសមនុស្សប្រុសស្រី៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយរវាងម៉ូតូនិងម៉ូតូរថយន្តនិងរថយន្ត នៅស្រុកកំពង់រោទិ៍ ក្រុងបាវិត និងស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីព្រលប់ ថ្ងៃទី ២៩ ខែ​ វិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចភូមិស្វាយអាណាត ចុងខាងលិច ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លេីផ្លូវជាតិលេខ ៣១៤.D ចន្លោះបង្គោលលេខ ១៧និង១៨មានម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ផ្ទៃមេឃលាយខ្មៅពាក់ស្លាកលេខស្វាយរៀង១M៦០៥០បើកបរដោយ
ឈ្មោះអែម.ចាន់ណាភេទស្រីអាយុ៤២មុខរបរកសិករ រស់នៅភូមិស្វាយអាណាត ឃុំញរ
ស្រុកកំពង់រោទិ៍ ដោយធ្វើដំណើរពីទិសខាងកើតទៅលិចហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅសេរី២០២០ពាក់ស្លាកលេខ ស្វាយរៀង១Q៣១៩២បើកបរដោយឈ្មោះឡេង.ស៊ីថា ភេទប្រុសអាយុ២៨ រស់នៅភូមិស្វាយឃុំត្នោត ស្រុក កំពង់រោទិ៍ ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលតែម្ដង។

ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ លើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ ១៥៨និង១៥៩ ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានរថយន្ត មួយ គ្រឿង ម៉ាក HYUNDAIព៌ណខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ ដោយធ្វើដំណើរ

ពីកើតទៅលិច បើកបរខ្វះការប្រុងប្រយ័ត្នស្រាប់តែបុកពីក្រោយប៉ះជាមួយរថយន្ត មួយគ្រឿង ម៉ាក TOYOTA RUSH ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-3676 បើកបរដោយឈ្មោះ លី ណារី ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងសំណង់ រស់នៅក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយរងរបួសត្រូវបានដឹកមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសាររថយន្តម៉ាក HYUNDAI បើកបរខ្វះការប្រុងប្រយ័ត្ន (បុករថយន្តម៉ាក TOYOTA RUSH ពីក្រោយ) ។

និងករណីទី៣បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចលើផ្លូវជាតិលេខ ១៣ ស្ថិតក្នុង ភូមិត្រពាំងដំរី ឃុំ កំពង់អំពិល ស្រុករំដួល រវាង
ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង១Q១៧១៧បើកបរដោយឈ្មោះសយ មិនា ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅ ភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ដោយធ្វើដំណើរពីត្បូងទៅជើង ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ស្រាប់តែទៅបុករថយន្ត មួយគ្រឿងម៉ាកឡីចស៊ីស៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BC១០៦៤បើកបរដោយឈ្មោះងួន សារិត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅ ភូមិរាមសេនា ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងទិសដៅស្របគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្ដង។បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖