ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ លើកពី គុណតម្លៃ «អ្នកនយោបាយ»! អោយអ្នកមានសារជាតិបោករាស្ត្រក្រៅប្រទេស ស្គាល់តំលៃខ្លួនធ្លាក់នៅកម្រិតណា !

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែល ទណ្ឌិត សម រង្ស៊ី ប្រឈម ដល់ម៉ោងប្រជាពលរដ្ឋខ្មែរ អ្នកក្រៅប្រទេសចាប់ផ្តើមបើកកកាយក្រយ៉ៅសារជាតិ បុគ្គលគ្មានឆន្ទះជាតិនិយមដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរពិតប្រាកដនោះ …! និងឈានដល់បញ្ចេញការ ប្រឆាំងសរសេរ បដាថា, «នយោបាយសមរង្ស៊ីជានយោបាយបោកប្រាស់» «ទណ្ឌិត សម រង្ស៊ី និងបក្ខពួកជាក្រុមបំផ្លាញ ជាតិ» និង«Sam Rainsy Stop Lying» និងបដា ផ្សេងទៀតត្រូវបានពលរដ្ឋខ្មែរនៅអាមេរិកដែលគាំទ្រ រដ្ឋាភិបាលលើកឡើងក្នុងការប្រមូលផ្តុំតវ៉ាមួយនៅទីក្រុង ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ប្រឆាំងនៅនឹងការផ្សាយរបស់សម រង្ស៊ី ដែលថាអាមេរិក នឹងដកសញ្ជាតិរបស់គេវិញប្រសិនជាមានពលរដ្ឋខ្មែរ សញ្ជាតិអាមេរិកណាគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។ នេះទិដ្ឋភាពមួយដែលសម រង្ស៊ី ត្រូវបាក់មុខ ហើយត្រូវបាត់បង់ជំនឿ អាចខាតបង់ការប្រមូលអង្គាសប្រាក់ តាមរយៈនយោបាយបោករបស់ខ្លួនទៀតផង ។ ដោយឡែក លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រយៈពេល២ថ្ងៃនេះ លោកមិនមែនជាអ្នកនយោបាយក្មេងសេចក្តីទេ តែស្គាល់ទិដ្ឋភាពនយោបាយជាតិនិយមច្បាស់ បង្ហោះលើផេកផ្លូវការ របស់លោក មានន័យជ្រាលជ្រៅ សម្រាប់ឆ្លើយតបទៅអ្នកនយោបាយក្រៅប្រទេសពេញនិយមខាងបំផ្លើសពីស្រុកទេស មួយឃ្លាៗ ស្មើកាប់១០ពូថៅចំកណ្តាលក្រយ៉ៅ ដែលសង្កត់ធ្ងន់ថា, អ្នកធ្លាប់នាំគេធ្វើបាតុកម្ម ដល់គេមកធ្វើកូដកម្មប្រឆាំងខ្លួនវិញ រួញដូចកណ្តុរឈ្លក់ទឹក ស្ងាត់មាត់ដូចគេចុក ។រាត្រីនេះ ! លោកបានសំណេរដោយភាសាទន់ភ្លន់ស្មើនឹង “ស្ងោរសាច់អោយផុយ តែមិនអោយក្តៅទឹក” បញ្ជាក់អំពី (គុណតម្លៃ «អ្នកនយោបាយ»! ) ។
លោករដ្ឋលេខាធិការលើកឡើងថា, គោលដៅរបស់ អ្នកនយោបាយ ទីបំផុតគឺដើម្បីក្លាយទៅជាអ្នកទទួលខុសត្រូវខ្ពស់ លើជោគវាសនាជាតិ និងប្រជាជន។ ឥស្សរជននេះត្រូវកសាងខ្លួនជា ជនគំរូ ជនស្អាតស្អំ លះបង់ មានទស្សនវិស័យជាតិនិយម និងហ៊ានធ្វើពលីកម្មក្នុងតម្លៃខ្ពស់បំផុត។ ឥស្សរជន ថ្នាក់ដឹកនាំ ដែលមានគុណតម្លៃបែបនេះ យើងត្រូវតែគោរពចំពោះវីរភាពដ៏កម្រ និងថ្លៃថ្លានេះ។ ផ្ទុយទៅវិញ យើងក៏ត្រូវមើលឱ្យឃើញពីសារជាតិនៃអ្នកនយោបាយឱកាសនិយម ដូចជា ម្សៀរកូនខ្នុរ គឺគេគ្មានចំណុចខាងលើសូម្បីប៉ុនសរសៃសក់។ គេប្រើនយោបាយ ដើម្បីសម្រេចបំណងបុគ្គល គ្មានបុព្វហេតុជាតិឡើយ។
លោក ហ៊ុយ វណ្ណៈ បញ្ជាក់បែបខោកថា, ជំនាញរបស់គេគឺភូតកុហក សូម្បីតែនៅផ្ទៃក្នុងខ្លួនឯង ក៏គ្មានភាពស្មោះត្រង់ និងគ្មានសាមគ្គីភាពផង។ បែបនេះ សួរថា៖ តើធ្វើបក្សនយោបាយមួយល្អបរិសុទ្ធរបៀបម៉េច? អ្នកនយោបាយជាតិនិយម គឺហ៊ានលះបង់ខ្លួនឯង ដើម្បីអ្នកគាំទ្រ និងដើម្បីជាតិប្រជាជន។ ប៉ុន្តែពួកម្សៀរកូនខ្នុរ គ្មានញញើតនឹងបោកប្រាស់ ឬដើរលើញើសឈាមអ្នកគាំទ្រ ដើម្បីប្រយោជន៍សួនតួខ្លួនឯងនោះទេ។ យើងមិនហែកហួរទេ ប៉ុន្តែ យើងមានចំណែកក្នុងដំណើរកម្ពុជា យើងមានការកត់សំគាល់ មានការវាយតម្លៃ ហើយ កម្ពុជា មិនអាចផ្តល់ឱកាសឱ្យទៅអ្នកនយោបាយទាំងឡាយដែលមានចរិតរបៀបនេះឡើយ។ គ្មានជាដាច់ខាត៕

ដោយ៖សុខ ខេមរា


ចែករំលែក៖