ខេត្តកំពង់ចាម ៖ ជនសង្ស័យចំនួន១៦នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែករំដេង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតានង់ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី នៅចំណុចភូមិព្រែករំដេង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។
សមត្ថកិច្ចបានឱ្យដឹងថា ដំបូងយើងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ គឺ ៖
១.ឈ្មោះ ហម សុភាន់ ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្វាយតានាន់(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម,
២.ឈ្មោះ ហម សុភា ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្វាយតានាន់(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម , ៣.ឈ្មោះ ណែម ដាលីត ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែករំដេង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម,៤.ឈ្មោះ លុច សុខសាន្ដ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយតានាន់(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដោយដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ២កញ្ចប់ និងទូរស័ព្ទដៃចំនួន២គ្រឿង ។
ពេលនោះជនសង្ស័យឈ្មោះ ហម សុភាន់ បានឆ្លើយសារភាពថា ថ្នាំញៀននេះគឺខ្លួនបានទិញពីឈ្មោះ អាត ងន់ហ៊ាង។ពេលនោះសមត្ថកិច្ចក៏បានបន្ដធ្វើការស្រាវជ្រាវ ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ អាត ងន់ហ៊ាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន២២កញ្ចប់។
ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យឈ្មោះ អាត ងន់ហ៊ាង ហើយភ្លាមនោះសមត្ថកិច្ចក៏បានបន្ដទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ លីម រ៉សេត ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្រោយមកទៀតសមត្ថកិច្ចក៏បន្តស្រាវជ្រាវចាប់បានជនសង្ស័យជាបន្តបន្ទាប់បន្ថែមបាន១០នាក់ទៀតគឺ៖
១-ឈ្មោះ ឈឿន គឹមឆាត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសំណង់ មានទីលំនៅភូមិត្នោត(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
២-ឈ្មោះ ស៊ីន ឆេងលាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយតានាន់(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៣-ឈ្មោះ សេង ចិត្ត្រា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិព្រែកច្រឹង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៤-ឈ្មោះ ចាប ម៉េងស៊្រឺ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទី១០ ឃុំព្រែកតានង់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៥-ឈ្មោះ ហ៊ូ គីមអ៊ាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិទី៨ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៦-ឈ្មោះ ហាន់ សាម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត បច្ចុប្បន្នស្នាក់នៅភូមិទី៨ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៧-ឈ្មោះ យ៉ា សាលីន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ នេសាទ មានទីលំនៅនៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៨-ឈ្មោះ ចន ដារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅនៅភូមិត្នោត(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៩-ឈ្មោះ ចន ប៊ុនធឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅនៅភូមិត្នោត(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១០-ឈ្មោះ ឈាង ឈួង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅនៅភូមិព្រែកច្រឹង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ដោយធ្វើការដកហូតបានវត្ថុតាងរួមមាន÷
ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ២៤កញ្ចប់ (ធំ១៤កញ្ចប់) និងទូរស័ព្ទដៃចំនួន ១២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគបាលស្រុកស្រីសន្ធរ ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅតុលាការចាត់វិធានការបន្ត៕
ដោយ៖ ស សម