ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចាត់តំណាង អញ្ជើញសួរសុខទុក្ខ លោកស្រី ហូ ណូន ដល់គេហដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចាត់តំណាងដែលមាន លោក ចាយ បូរិន លោក កែវ ពិសិដ្ឋ សមាជិករដ្ឋសភា បានអញ្ជើញទៅសួរសុខទុក្ខ លោកស្រី ហូ ណូន អតីតសមាជិករដ្ឋសភា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា​ ដែលស្ថិតក្នុងវ័យជរា ដល់គេហដ្ឋានលោកស្រីផ្ទាល់ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ សម្តេចវិបុលសេនាភក្តី​ សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនលោកស្រី ហូ ណូន និងក្រុមគ្រួសារ។ លោកបានលើកឡើងថា ជានិច្ចជាកាលសម្តេចថ្នាក់ដឹកនាំស្ថាប័នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន ដែលមានគុណបំណាច់ចំពោះប្រទេសជាតិមាតុភូមិ។

លោកសមាជិករដ្ឋសភា បានសម្ដែងនូវមនោសញ្ចេតនានិងការគោរពដឹងគុណ កោតសរសើរដោយស្មោះចំពោះវីរៈភាព និងស្នាដៃដ៏ធំធេងជាច្រើនមិនអាចកាត់ថ្លៃបានរបស់ លោកស្រីដែលបានចូលរួមចំណែកក្នុងការស្តារ កសាង អភិវឌ្ឍន៍ប្រទេសជាតិ រហូតមក។ ជាពិសេសលោកស្រី ហូ ណូន បានចូលរួមយ៉ាងសកម្មភាពនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ការពង្រឹងនីតិរដ្ឋ ប្រជាធិបតេយ្យ និងភាពជាតំណាងពលរដ្ឋ ដែលលោកស្រីបានបំពេញការងារជាច្រើនអាណត្តិទំាងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងមានវីរភាពក្នុងការបម្រើផលប្រយោជន៍គណបក្សនៅគ្រប់កាលៈទេសៈ ចំណាយទំាងកម្លំាង ស្មារតី ធនធាន ដោយមិនខ្លាចនឿយហត់ឡើយនិងបានចាត់ទុកគុណបំណាច់របស់លោកស្រី ហូ ណូន នាពេលកន្លង ជាកេរដំណែល និងជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗ បានរៀនសូត្រនិងអនុវត្តតាម។

លោក ចាយ បូរិន លោក កែវ ពិសិដ្ឋ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមថែរក្សា លោកស្រី ហូ ណូន ឆាប់បានជាសះស្បើយពីជំងឺដង្កាត់នានា មានសុខភាពល្អ កម្លាំងមាំមួន និងជន្មាយុយឺនយូរ បានចូលរួមចំណែកបម្រើគណបក្សនិងប្រទេសជាតិបន្តទៀត។

នៅក្នុងឱកាសនោះ បុត្រាបុត្រី របស់លោកស្រី ហូ ណូន ជួសមុខ​ លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចវិបុលសេនាភ្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុក្ខដាក់​ ចំពោះសុខទុក្ខលោកស្រី ហូ ណូន ជារៀងរហូតមក៕

ដោយ៖សុខ ខេមរា


ចែករំលែក៖