ភ្នំពេញ ៖ បុរសម្នាក់មិនដឹងចេញពីកន្លែងផឹកសុីណាទេ ស្រវឹងស្រាឡេីងជោកជាំហេីយបេីករថយន្តទៅបុករទេះលក់ម្ហូបនៅមុខវត្តស្ទឹងមានជ័យបណ្តាលឱ្យរងការខូចខាត និងធ្វើឱ្យស្ត្រីម្នាក់ជាម្ចាស់រទេះរងរបួស កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយវិថីព្រះមុនីរ៉េត(ផ្លូវលេខ២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AU-9112 បេីកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាខ្លាំង បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧ ពី
កេីតទៅលិចក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុករទេះលក់ម្ហូបបណ្តាលឱ្យស្ត្រីម្នាក់ជាម្ចាស់រទេះរងរបួសជេីង ឯរទេះរងការខូចខាតយ៉ាងដំណំ ។
ក្នុងករណីនេះ គេសង្កេតឃេីញបុរសជាម្ចាស់រថយន្តបង្កបានចុះពីលេីរថយន្តទាំងស្ថានភាពស្រវឹងស្រាជាខ្លាំងទៅនិយាយជាមួយភាគីរងគ្រោះ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរ ព្រមទាំងសម្រួលដល់ភាគីទាំងពីរផងដែរ ។ ក្រោយមក ភាគីរថយន្តបង្កបានសងថ្លៃខូចខាតទៅឱ្យភាគីរងគ្រោះចំនួន២៥០$ដេីម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ