ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី ៖ អបអរសាទរថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានថ្លែង អបអរសាទរថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រែក្លាយពីសមាគមយុវជនកម្ពុជា និងពីសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានចាប់បដិសណ្ធិក្នុងថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨។ ស្មារតីនៃការលះបង់ សាច់ស្រស់ ឈាមស្រស់ ត្រៀមខ្លួនបូជាជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិដែលបានឆ្លុះបញ្ចាំងក្នុងថ្ងៃនេះកាលពី៤៣ឆ្នាំមុន បានដក់ជាប់ក្នុងបេះដូងយើងខ្ញុំទាំងអស់គ្នាជាយុវជនជំនាន់ក្រោយ។

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានបន្តថា, ខ្ញុំសូមឧទ្ទិសទិវានេះជូនដល់អតីតយុវជនទាំងអស់ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីកសាងបាននូវសុខសន្តិភាព និងភាពសំបូររុងរឿងដែលពួកយើងកំពុងមានសព្វថ្ងៃ។ បើគ្មានស្មារតី និងឆន្ទៈប្តូរផ្តាច់មោះមុតនោះ ទេ យើងក៏មិនអាចថ្ងៃនេះដែរ!

លោក ហ៊ុនម៉ានី លើកជាពាក្យស្លោកថា, “ចងចាំស្មារតី២ធ្នូជាអមតៈ#អរគុណសន្តិភាព

#ស.ស.យ.កជឿជាក់លើព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖