ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា នៃគណៈកម្មា ធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជានៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ២០២១

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដឹកនាំដោយលោកបណ្ឌិត រ័ត្ន ឆាង  អគ្គលេខា ធិការរង ប្រធានក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា រួមនឹងសមាជិក មានមន្ត្រីសម្របសម្រួល ជំនួយការបច្ចេកទេស សរុបចំនួន១០ រូប បានចុះមកវាយតម្លៃផ្តល់ការទទួល ស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា នៅវិទ្យាស្ថានសុខាភិបាលនៃកងយោធពលខេមរភូមិន្ទនាព្រឹកថ្ងៃ ទី ២ ខែ ធ្នូ ឆ្នាំ២០២១នេះ ។ 

ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ នឹម មាលា នាយក វិទ្យាស្ថានបានលើកឡើងប្រវត្តិសង្ខេបរបស់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ.ភ.ម បង្កើតឡើងតាមសេចក្ដីសម្រេចរបស់ក្រសួងការពារជាតិអតីតសាធារណៈប្រជាមានិតកម្ពុជានៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៩ ជាមជ្ឈមណ្ឌលសិក្សាពេទ្យយោធាមជ្ឈឹមដែលមានទីតាំងនៅរាជធានីភ្នំពេញ -ដែលមានតួនាទីភារៈកិច្ចបណ្តុះបណ្តាលគ្រូពេទ្យមធ្យម,ឱសថការីមធ្យមពេទ្យបឋមឱសថបឋម -មជ្ឈមណ្ឌលសិក្សាពេទ្យយោធាមជ្ឈឹម បានប្រែក្លាយជាសាលាពេទ្យយោធានៅឆ្នាំ ១៩៨០-សាលាពេទ្យយោធាបានប្រែក្លាយមកជាសាលា មធ្យមសិក្សាពេទ្យយោធានៅឆ្នាំ១៩៨៣ -បានប្តូរទីតាំង មកនៅអតីតពេទ្យចិន (ពោធិ៍ចិនតុង) ស្ថិតនៅភូមិទឹកថ្លា ឆ្នាំ ១៩៨៩។

បន្ទាប់មកជាសាលាពេទ្យកងយោធពលខេមរភូមិន្ទឆ្នាំ១៩៩៥ និងបានក្លាយជាវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៤។ បច្ចុប្បន្នជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមអនុក្រឹត្យលេខ៩៧ អនក្រ.បក ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០០៩ ក្រុម ប្រឹក្សាអាណត្តិទី១ ត្រូវបានបង្កើតតាមអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៩ ។

លោកសាស្ត្រាចារ្យបញ្ជាក់ថា៖ ដើម្បីត្រៀមខ្លួនទទួលការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំពីក្រសួងអប់រំ វិទ្យាស្ថានបានបង្កើតការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង របស់គណៈកម្មាធិការធានាគុណភាពអប់រំផ្ទៃក្នុង វិទ្យាស្ថានត្រូវបានបង្កើតឡើង។ 

លោកបណ្ឌិត រ័ត្ន ឆាង បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តរីកចម្រើនរបស់វិទ្យាស្ថាននាពេលនេះ។ លោកបណ្ឌិត បានបញ្ជាក់ថា៖ យោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២១ របស់អគ្គលេខាធិ ការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ក្រុមមន្ត្រីវាយតម្លៃ បានចុះមកវិទ្យាស្ថាន ចាប់ ពីថ្ងៃទី ១ធ្នូ ដល់ថ្ងៃទី១០ធ្នូ ឆ្នាំ២០២១ ដើម្បីពិនិត្យវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ។ បើទោះជាការទទួលស្គាល់គុណភាពរបស់ឧត្តមសិក្សា ប្រែក្លាយជាគោលការណ៍តម្រូវមកជាគោលការណ៍ស្ម័គ្រចិត្តថ្នាក់ដឹក នាំវិទ្យាស្ថានបានស្នើសំការវាយតម្លៃដល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សានេះបញ្ជាក់ឲ្យ ឃើញថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់វិទ្យាស្ថានបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការធានាគុណភាពអប់រំផ្ទៃ ក្នុងរបស់ខ្លួន។ 

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ លន់ សុខុន ទីប្រឹក្សាក្រសួងការពារជាតិ ជាប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល បានសំដែងនូវក្តីសង្ឃឹមនឹងជៀជាក់ជាមួយមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សាក្នុងការពិនិត្យវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សារបស់វិទ្យាស្ថានសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ ប្រកបដោយលទ្ធផលនៃការ វាយតម្លៃរបស់ក្រុមការងារយ៉ាងមានសុក្រឹតភាពដោយអាចទទួលយកបានទាំងអស់គ្នា ជាប្រយោជន៍ដល់គ្រូនិងនិស្សិតប្រកបដោយធនធានមនុស្សពិត ប្រាកដលើវិស័យអប់រំក្នុងជំនាញសុខាភិបាល ក្នុងបុព្វហេតុបម្រើជាតិនិងប្រជាជនប្រកដដោយក្រមសីលធម៌ខ្ពស់៕

ដោយ៖ សូរិយា


ចែករំលែក៖