ព័ត៌មានទាន់ហេតុការណ៍៖

បារាំងព្រមានថា កូវីដបំប្លែងថ្មីអូមីក្រុង អាចក្លាយជាវីរុសឆ្លងរាលដាលខ្ពស់

ចែករំលែក៖

ឆ្លើយតបក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍បារាំង BFM ទីប្រឹក្សារដ្ឋាភិបាលបារាំង លោក Jean-Francois Delfraissy បានបញ្ជាក់ថា ចំនួនអ្នកឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី Omicron នឹងកើនឡើងក្នុងពេលខាងមុខ ហើយវីរុសនេះនឹងជំនួសកន្លែងនៃវីរុសដែលតា ។
លោកJean-Francois Delfraissy បញ្ជាក់ទៀតថា បច្ចុប្បន្ន វីរុសបំប្លែងថ្មី Delta ដែលកំពុងបង្ករលកឆ្លងទី៥ នឹងរ៉ាប់រងករណីឆ្លង COVID-19 ក្នុងប្រទេសបារាំងនៅតែជាសត្រូវទីមួយ ដដែល។
លោក Jean-Francois Delfraissy បានបញ្ជាក់ដូច្នេះថា «យើងអាចនឹងបានឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron កើនឡើង ហើយវាអាចនឹងគ្របដណ្ដប់លើករណីឆ្លងវីរុសបំប្លែងថ្មី Delta នៅដំណាច់ខែមករា ឆ្នាំ២០២២»។ លោកបន្ថែមថា ពិធីបុណ្យណូអែល អាចប្រព្រឹត្តទៅដោយគ្មានហានិភ័យ ប្រសិនបើវិធានការបង្ការនានាត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដូចជាពាក់ម៉ាស់, រក្សាគម្លាតសុវត្ថិភាព និងចាក់វ៉ាក់សាំងបង្ការដូសជំរុញជាដើម។
បារាំងបានរាយការណ៍ពីការរកឃើញ COVID-19 ថ្មីជិត ៥០,០០០ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ស្របពេលអាជ្ញាធរសុខាភិបាលបារាំង បានទទួលស្គាល់ពីការរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron លើកដំបូង នៅលើមនុស្សម្នាក់ដែលទើបតែធ្វើដំណើរត្រឡប់មកពីប្រទេសនីហ្សេរីយ៉ា៕

ដោយ៖ធីរីណា(ប្រភពរូប៖Nguyễn Thu Hà/TTXVN)


ចែករំលែក៖