ភ្នំពេញ ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចសូមគាំទ្រទាំងស្រុង ចំពោះប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ដោយប្រកាស គាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត។ឯកឧត្តម ហ៊ុន ម៉ាណតពិតជាបេក្ខជនមួយរូបដ៏ស័ក្តិសម ដោយសារឯកឧត្តមជាឥស្សរជនវ័យក្មេង ពោរពេញទៅដោយថាមពលខ្លាំងក្លា ប្រាជ្ញាវៀងវៃ មានសមត្ថភាពដឹកនាំ រួមទាំងមានគុណធម៌ និងសីលធម៌ ស្អាតស្អំ ជាពិសេសមានជំហរស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា និងមានស្មារតីស្នេហាជាតិមាតុភូមិដោយ ស្មោះ។ ឯកឧត្តមបានចូលរួមយ៉ាងសកម្មក្នុងការកសាងជាតិ និងមានប្រជាប្រិយភាព ក្នុងស្រទាប់មហាជន ជាពិសេស ក្នុងស្រទាប់យុវជន និងកងកម្លាំងប្រដាប់អាវុធ៕


ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច