ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រកោត សរសើររាជរដ្ឋាភិបាលនិងកាកបាទក្រហមដែលបាន ធ្វើឱ្យសា្ថនភាពជនមានពិការភាពកាន់តែប្រសើរឡើងៗ នៅកម្ពុជា !

ចែករំលែក៖

ភ្នំពេញ៖ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជានិងកាកបាទក្រហមដែល បានជួយគាំទ្រធ្វើឱ្យជីវភាពរស់នៅបស់ជនមាន ពិការភាពនៅកម្ពុជាកាន់តែប្រសើរឡើងជា លំដាប់។ នេះជាព្រះរាជសារព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ។ 

សូមបញ្ជាក់ថា, ព្រះរាជសាររបស់អង្គព្រះមហាក្សត្រ ក្នុងឱកាស ទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងអន្តរ ជាតិលើកទី៣៩ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានរាជអង្គុថាព្រះអង្គ និងព្រះវររាជ មាតាជាតិខ្មែរ តែងយកហឬទ័យទុកដាក់ គិតគូរ និងបានប្រទាននូវរាជទ្រព្យតាមរយៈព្រះរាជ តំណាង ដើម្បីជួយដល់ពលរដ្ឋដែលមានការ លំបាកក្រខ្សត់ដែលជាក្រុមជនងាយរងគ្រោះ ជា ពិសេសជនមានពិការភាព។

ព្រះមហាក្សត្រទ្រង់ឆ្វេងយល់ថា កម្ពុជាក្រោមការ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យជីវភា រស់នៅបស់ជនមានពិការភាពកាន់តែប្រសើរឡើងជាលំដាប់ និងបានសំដែងនូវព្រះ រាជហឬទ័យគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានឆន្ទៈខ្ពស់ប្រកបដោយភាពប្រាកដនិយម ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំនិងការចូល រួមរបស់ជនមានពិការភាពដើម្បីឆ្ពោះទៅកហូរ ឡើងវិញក្រោយវិបត្តិកូវីដ-១៩ ប្រកបដោយ បរិយាន្ន ផាសុកវត្ថុ និងចីរភាព។

ព្រះអង្គមានរាជអង្កថា៖ «ខ្ញុំព្រះករុណា ខ្ញុំសូម ថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជ រដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហបកម្ពុជា ដែលតែងតែផ្តល់សេចក្តីអាណិតស្រឡាញ់ សន្តោសប្រណីចំពោះជនមានពិការភាពដែលជួប ទុកលំបាកនាពេលកន្លងមក។ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណចំពោះសហគមន៍ជាតិនិងអន្តរជាតិ ដែលមានទឹកចិត្តសប្បុរសបានផ្តល់ការគាំទ្រទាំង ផ្នែកស្មារតីសម្ភារៈ និងថវិការដ៏ច្រើនដើម្បីជួយឱ្យ វិស័យពិការភាពក្នុងព្រះរាជាណាចក្រកម្ពុជាទទួល បានជោគជ័យ» ។

ខណៈដែលមេរោគកូវីដ-១៩ កំពុងបន្ត រីករាលដាលក្នុងប្រទេស ព្រះមហាក្សត្រក៏ អំពាវនាវដល់ជនរួមជាតិ ពិសេសជនមានពិការ ភាពទៅទួលការចាក់វា៉ក់សាំងឱ្យបានគ្រប់គ្នាៗ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្ត អនុវត្តវិធានការសុខាភិបាល ក៏ដូចជាវិធានការ ៣កុំ៣ការពារ ដែលដាក់ចេញដោយនាយករដ្ឋ មន្ត្រី សម្តេចតេជោ ហ៊ុន សែន ផងដែរ។

យោងតាមរបាយការណ៍អគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាសកម្មភាពជនពិការឱ្យដឹងថាជនមានពិការ ភាពនៅកម្ពុជាមានចំនួនជិត៧០ម៉ឺននាក់ ខណៈ ដែលសា្ថនភាពនៃជនមានពិការភាពត្រូវបានយក ចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីឱ្យ ធ្វើឱ្យជនមានពិការភាពទាំងអស់មានលទ្ធភាព ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋ ទូទៅ។

សូមជម្រាបជូនថា, កម្ពុជា មានកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២១

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៩៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៧៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ៨៩,៥៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,៤៩% ៕

ដោយ ៖ សិលា


ចែករំលែក៖