ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមេីលសម្ភារៈ និងមធ្យោបាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ ដេីម្បីត្រៀមចេញអន្តរាគមន៍ជូនប្រជាលរដ្ឋ ហេីយបានណែនាំដល់កងកម្លាំងឲ្យយកចិត្តទុកដាក់ក្នុងការថែរក្សាសម្ភារ:និងមធ្យោបាយ របស់ការិយាល័យទាំងពីរឲ្យបានល្អប្រសេីរផងដែរ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិដូចជា៖ អង្ករ២៥គីឡូ(០៤បេ) ទឹកក្រូច០៤កេស មី០៤កេស ទឹកសុទ្ធ២០យួរ និងម៉ាស១០ប្រអប់ ឧបត្ថមដល់ការិ.អន្តរាគមន៍ និងតម្រួតបទបញ្ជា និងការិ.នគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្រ្គោះ ដេីម្បីយកទៅប្រេីប្រាស់ផ្គត់ផ្គង់ក្នុងការិយាល័យប្រចាំថ្ងៃដល់កងកម្លាំងដែលប្រចាំការ២៤/២៤ម៉ោង ។សរុបថវិកាចំណាយទាំងអស់ចំនួន ១,៦៨០,០០០រៀល ។
ជាចុងក្រោយលោកក៏បានផ្តាំផ្ញើរដល់កម្លាំងសមត្ថកិច្ចក៏ដូចជាសាច់ញាតិបងប្អូនប្រជាពលរដ្ឋ ដោយរស់នៅមិនមានការប្រមូលផ្ដុំគ្នានោះនៅឡើយ ។ហើយធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពខ្លួនយើងមិនខាតបង់ថវិកានោះឡើយ ៕
ដោយ ៖ វណ្ណៈ