ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន បានសួរទៅក្មួយៗ និយមលេង facebook ថា, តើម៉ាណែត បង្កើតអុំឬអុំបង្កើតម៉ាណែត បើម៉ាណែតដូចខ្ញុំ ?

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បានបង្លោះលើផេកផ្លូវការថា, គឺសម្តេចតេជោ ហ៊ុនសែន បានសួរទៅក្មួយៗ និយមលេង facebook ថា, តើម៉ាណែតបង្កើតអុំឬអុំបង្កើតម៉ាណែត បើម៉ាណែតដូចខ្ញុំ ?

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍លើកឡើងថា កន្លងមកមានក្មួយៗដែលនិយមលេងរូបថតបានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បង របស់ខ្ញុំហ៊ុន ម៉ាសម្តេចតេជោ ហ៊ុនសែនណែតនិងផ្គុំរូបថតខ្ញុំនិងភរិយាជាមួយរូបថតម៉ាណែតនិងភរិយា។
សម្តេចបន្តថា, គាត់បានប្រាប់ខ្ញុំថាលោកអុំសង្ហាដូចបង
ម៉ាណែតនិងក្មួយខ្លះនិយាយថាអុំប្រុសអុំ
ស្រីសង្ហាដូចបងម៉ាណែតនិងប្រពន្ធគាត់។ ខ្ញុំបានប្រាប់ទៅក្មួយៗវិញថាតើម៉ាណែត បង្កើតអុំឬអុំបង្កើតម៉ាណែត?។
អត្ថបទមួយនេះនឹងធ្វើឱយក្រុមវិភាគយក ទៅវិភាគបានហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជិវិតឬ សុំសិទ្ធជ្រកកោននៅក្រៅប្រទេស។
ថ្ងៃមុនគេវិភាគរឿងចៅទី២១ស្រក់ទឹកភ្នែកតែមិនយំ។

សម្តេចបានថ្លែងបន្តថា, ល្អហើយខ្ញុំមានចៅ ២២នាក់និងកូនបង្កើតកូនប្រសារ១០នាក់
ទៀតដែលខ្ញុំនឹងជួយពួកអ្នកឱយធ្វើការវិភាគតែរឿងគ្រួសារខ្ញុំដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។
នេះជាវិធីរុញទូកបណ្តោយទឹកដើម្បីតម្រូវ
ចិត្តក្រុមវិភាគល្ងង់ទូ។
សូមបញ្ជាក់ថា, ថ្លែងក្នុងពិធីសម្ពោធគម្រោងហេដ្ឋារចនា សម្ព័ន្ធនៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងគាំទ្រ ដល់កូនប្រុសច្បងរបស់សម្តេចគឺ ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីប្រជែងយកអាសនៈជានាយករដ្ឋមន្ត្រីដោយការបោះឆ្នេះសម្រាប់ពេលអនាគត។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន ថ្លែងថា៖ «ហ៊ុន ម៉ាណែត ជាបេក្ខជនមា្នក់ក្នុង ចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយទទួល បានការគាំទ្រពីឪពុក»។ ក្រោយការប្រកាសនេះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបាននិងកំពុងផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយពេញ ពិភពលោកដោយសារព័ត៌មានជាច្រើនបាន រៀបរាប់ពីបំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជាចង់ ផ្តល់កៅអីដល់កូនប្រុសរបស់សម្ដេច។ ដោយឡែកនៅប្រទេសកម្ពុជា មានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ គាំទ្រប្រសាសន៍សម្តេចតេជោ ពេញទំហឹងតែម្តង។

សារព័ត៌មានល្បីៗលើពិភពលោកដែលបានចុះ ផ្សាយនោះរួមមានដូចជាសារព័ត៌មាន Reuters, Aljazeera, The Australian, Malay Mail, Bangkok Post,, Vice, Channel New Asia, France24, News Fusion and Straits Time សុទ្ធតែបានចែករំលែកការប្រកាស។សារព័ត៌មាន ស៊ីនហួរបស់ចិន និងកាសែត Indian Times របស់ឥណ្ឌា ក៏ដូចជាវៀតណាម VN Express និងសារព័ត៌មានល្បីៗអន្តរជាតិជាច្រើនទៀត សុទ្ធតែបានចុះផ្សាយអំពីព័ត៌មានទាន់ហេតុការណ៍ នេះ។

សារព័ត៌មានទាំងនោះបានលើកថាកូនប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន គឺឯកឧត្ដម ហ៊ុន ម៉ាណែត មានអាយុ៤៤ឆ្នាំ ជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងទ័ពជើងគោក នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត ដោយសារកម្ពុជាជាប្រទេសប្រជាធិបតេយ្យ។

ការបោះឆ្នោតសកលដើម្បីជ្រើសរើសនាយករដ្ឋ មន្ត្រីនៅកម្ពុជាសម្រាប់អាណត្តិក្រោយត្រូវបានគេ រំពឹងថានឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣ខាងមុខ ប៉ុន្ត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ ធ្ងន់ថាការស្នងតំណែងរបស់ ឯកឧត្តម ហ៊ុន មាំណែត អាចនឹងមិនទាន់ធ្វើឡើងនៅឆ្នាំ២០២៣នោះ ប៉ុន្តែ អាចធ្វើឡើងពេលអនាគត។ សម្តេចតេជោ ហ៊ុនសែន បាន បន្ថែមទៀតថា សម្ដេចបានចិញ្ចឹមកូនប្រុសរបស់ សម្តេចបានល្អ ដោយជូនពរឲ្យលោកក្លាយជាអ្នក ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តទៀតព្រោះ ឯកឧត្តម ហ៊ុន ម៉ាណែត ស័ក្តិសមជាតំណាងប្រជាពលរដ្ឋ ខ្មែរជំនាន់ក្រោយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖