ការប្រកួតក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ Bundesliga អាចមានអ្នកចូលរួមត្រឹម៥០ភាគរយ និងអតិបរមា១៥,០០០នាក់ បន្ទាប់ពីប្រទេសអាឡឺម៉ង់បានណែនាំឡើងវិញនូវការរឹតបន្តឹងវិធានការការពារជំងឺ Covid-19 កាលពីថ្ងៃព្រហស្បតិ៍។
អធិការបតីដែលផុតអាណត្តិលោកស្រី Angela Merkel និងអ្នកស្នងតំណែងលោកស្រី Olaf Scholz បានយល់ព្រមជាមួយមេដឹកនាំនៃរដ្ឋចំនួន១៦របស់ប្រទេសអាល្លឺម៉ង់ លើវិធានការមួយចំនួនដែលកំពុងត្រូវបានដាក់ឱ្យដំណើរការ។ វិធានការនេះរួមបញ្ចូលការកាត់បន្ថយអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍កីឡាទាំងក្រៅ និងក្នុងផ្ទះ ចំពេលមានការកើនឡើងនៃការឆ្លងមេរោគ Covid-19។ កីឡដ្ឋានអាល្លឺម៉ង់ភាគច្រើនបានដំណើរការជិតពេញសមត្ថភាពនៅរដូវកាលនេះ។
រដ្ឋាភិបាលបាននិយាយថា អ្នកគាំទ្រក៏ត្រូវពាក់ម៉ាស់ដែរ ហើយនៅក្នុងរដ្ឋដែលមានតួលេខឆ្លងខ្ពស់ ព្រឹត្តិការណ៍កីឡាត្រូវតែលុបចោល។ អាជ្ញាធរអាឡឺម៉ង់ខ្លាចរលកទី៤នៃហានិភ័យនៃជំងឺ Covid-19 គ្របដណ្តប់លើអង្គភាពថែទាំដែលពឹងផ្អែកខ្លាំង។ កាលពីថ្ងៃព្រហស្បតិ៍ តួលេខប្រចាំថ្ងៃត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងថ្មីជាង៧៣.០០០នាក់ និងអ្នកស្លាប់៣៨៨នាក់។
មន្រ្ដីនៃរដ្ឋ Bavaria ភាគខាងត្បូងបានអំពាវនាវឱ្យការប្រកួតបន្តទៅមុខដោយគ្មានអ្នកគាំទ្រ។ គាត់ក៏បាននិយាយផងដែរថាប្រសិនបើចាំបាច់ Bavaria ដែលជាផ្ទះការពារជើងឯក Bayern Munich នឹងទៅតែម្នាក់ឯងហើយអនុវត្តជាជំហាន។
ចំណែករដ្ឋ Saxony បានបិទទ្វារមួយផ្នែករួចហើយ មានន័យថា ការប្រកួតក្នុងពូល Champions League របស់ Manchester City នៅទឹកដី RB Leipzig នៅថ្ងៃទី៧ ខែធ្នូ នឹងប្រព្រឹត្តទៅដោយបិទទ្វារ។ លោក Christian Seifert នាយកប្រតិបត្តិនៃលីគបាល់ទាត់អាល្លឺម៉ង់ (DFL) បាននិយាយថា “ការកំណត់បណ្តោះអាសន្នលើចំនួនអ្នកគាំទ្រនៅក្នុងកីឡដ្ឋានគឺអាចយល់បាន។ DFL សង្ឃឹមថាការសម្រេចចិត្តនេះ រដ្ឋាភិបាលសហព័ន្ធ និងរដ្ឋនាំទៅរកភាពប្រសើរឡើងនៃស្ថានភាពជំងឺរាតត្បាតនេះ” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)