ព័ត៌មានទាន់ហេតុការណ៍៖

ជនឆបោកយកលុយដុល្លារក្លែងក្លាយជាង៥លានដុល្លារ និងគ្រឿងអលង្ការកាឡៃជាច្រើនបំភ័ន្តមហាជន ក្នុងអាខោហ្វេសប៊ុកខ្លួន និងជេរប្រមាថដល់ស្ថាប័នព័ត៌មាន ទីបំផុតជាប់ខ្នោះសមត្ថកិច្ចហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ជនឆបោកតាមប្រព័ន្ធអនឡាញបំភ័ន្តភ្នែកមហាជនទូរទាំងប្រទេស ដែលមានអាខោនហ្វេសប៊ុកឈ្មោះHwe kmn  នៅវេលាម៉ោង៩ជាង ព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុច ភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ 

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា: ជនឆបោករូបនេះធ្វើការឡាយរយ:ពេលជាង១ខែមកហើយ បានវីយូជាង១លាន ព្រោះលុយទើបតែដកពីធនាគារ ៥លានដុល្លារ ក្នុងការឡាយនោះទៀតជនឆបោករូបនេះ បានសន្យាក្នុងការឡាយស៊ែ១,ស៊ែ២ និងចែកលុយ១០០ដុល្លារ ឲ្យទម្លាក់លេខមក ក្រោយការស្រាវជ្រាវស៉ើបអង្គេតរបស់សមត្ថកិច្ចនគបាលជំនាញ ទើបឈានដល់ឃាត់ខ្លួនជនឆបោកខាងលើបានសម្រេច ដកហូតវត្ថុតាងដូចជាលុយដុល្លារក្លែងក្លាយ១៣ដុំ ក្នុង១ដុំ១ម៉ីនដុល្លារ និងគ្រឿងអលង្ការកាឡៃ ដូចជាកងដៃ ខ្សែករ និងទូរស័ព្ទដៃពីរគ្រឿង។ 

ក្នុងរបាយការណ៍សមត្ថកិច្ចនគបាល ប្រឆាំងបទល្មើសបច្ចេកវិទ្យានៃនាយកដ្ឋានក្រសួងមហាផ្ទៃ ដោយមានការចង្អុលណែនាំពី លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ កុង សីលា នៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង  ដែលប្រព្រឹត្តអំពើឆរបោកតាមអនឡាញ(online) ដោយប្រើប្រាស់គណនីយហ្វេសប៊ុកឈ្មោះ Hwe Kmn និងបានធ្វើការ Live ចែកលុយចែកមាសជាច្រើន ។

បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

ក្នុងរបាយការណ៍នោះផងដែរស្នងការដ្ឋានខេត្តស្ទឹងត្រែង ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរថា ប្រសិនជាបងប្អូនណាដែលត្រូវបានជនខាងលើដែលមានហ្វេសប៊ុកឈ្មោះ Hwe Kmn នេះបោកប្រាស់នោះ សូមទំនាក់ទំនងមកផេកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឬទូរស័ព្ទមកផ្ទាល់តាមរយៈលេខ

👉 088 52 82 999 

👉 031 22 72 777 

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយស៊ែ (share) ឲ្យបានច្រើនដើម្បីឲ្យបងប្អូនដែលរងការបោកប្រាស់ បានមកដាក់ពាក្យបណ្តឹងដោយផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទខាងលើ ។ 

សូមរំលឹកថា: ជនឆបោកខាងលើក៏បានជេរប្រមាថនិងគម្រាមប្តឹងអ្នកសារព័ត៌មានផងដែរ ក្នុងការឡាយផេករបស់ខ្លួនដែលមានឈ្មោះHwe Kmn ថា: សូមឲ្យអ្នកសារព័ត៌មានផ្សាយឲ្យត្រឹមត្រូវ ឲ្យមានការពិត បើមិនពិតប្រយ័ត្នគេប្តឹងពីបទញុះញង់ អាសារព័ត៌មានណាក៏ដោយបើយករូបគេទៅចុះផ្សាយ សូមផ្សាយឲ្យពិតបើមិនពិតប្រយ័ត្នមានរឿង ព្រោះអាសារព័ត៌មានខ្លះគេប្តឹងរាប់សិបដងហើយព្រោះផ្សាយមិនពិត។

សូមបញ្ជាក់ថាជនឆបោកខាងលើនេះ គួរតែដាក់ទោសទាន់ឲ្យធ្ងន់ បន្ថែមលើការឡាយឆបោកខាងលើនេះ ដែលជេប្រមាថប៉ះពាល់ដល់ស្ថាប័នសារព័ត៌មាន ជាពិសេសប៉ះពាល់ដល់ក្រសួងព័ត៌មានផងដែរ ក្នុងការឡាយជេប្រមាថប្រើពាក្យអសុរស់របស់ជនឆបោករូបនេះ ៕

ដោយ៖មាស សុផាត


ចែករំលែក៖