ប្រទេសចិន ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់លើផេកផ្លូវការថា : នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ លោក ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ អញ្ជើញមានជំនួបទ្វេភាគី ជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ឧបនាយករដ្ឋមន្រ្តី នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន។
សូមបញ្ជាក់ថា, យោងតាមរសចក្តីបកាសព័ត៌មាន របស់ក្រសួងការបរទេស និងសយប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, តបតាមការអញ្ជើញរបស់ លោក វ៉ាង យី. ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសន សាធារណរដ្ឋប្រជាមានិតចិន លោក ប្រាក់ សុខុន របនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការនៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៣ ដល់ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជំនួបទ្វេភាគីជាមួយ លោក វ៉ាង យី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ នៅលើវិស័យផ្សេងៗ…រួមមានវិស័យការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩, សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និងការពារជាតិ ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ។
ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហ ប្រតិបត្តិការជាក់លាក់ … ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីសម្រាប់ផល ប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ ៕
ដោយ ៖ សុខ ខេមរា