ភ្នំពេញ៖ ដើម្បីសណ្តាប់ធ្នាប់សាធារណៈល្អ បរិស្ថានអនាម័យល្អ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាល ខណ្ឌច្បារអំពៅ ,លោករស់ សុភក្តិ អភិបាលរងខណ្ឌ និងលោកគុយ គឹមហៀង ប្រធានការិយាល័យ សាធារណៈការសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ប្រចាំខណ្ឌ ចុះបោសសម្អាតដីខ្សាច់ រើសសំរាម ព្រមទាំងបាញ់ទឹកសម្អាតផ្លូវនៅក្រោមស្ពាននិងលើស្ពានព្រែក សំរោង និងស្ពានព្រះមុនីវង្ស សំដៅធ្វើយ៉ាងណាត្រូវរួមគ្នាដោះ ស្រាយ បញ្ហាប្រឈមដែល នៅសេស សល់អោយខាងតែបាន ។
ជាមួយនិងសកម្មភាពសង្គមនេះដែរ លោកអភិបាលខណ្ឌ បានធ្វើការណែនាំអោយកងកម្លាំងសណ្តាប់ធ្នាប់ត្រូវរួមគ្នាអនុវត្ត ការងារ រៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ព្រមទាំងចូលរួមការពារសន្តិសុខនៅក្នុងមូលដ្ឋានខណ្ឌអោយបានប្រសើរឡើងថែមទៀត ។ សូមសរសើរកន្លងមកកម្លាំងសណ្តាប់យើងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារការពារសន្តិសុខជូនប្រជាពលរដ្ឋ ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ការងារចុះផ្សព្វផ្សាយពីវិធានការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កុំអោយរីករាលដាលចូលសហគមន៍ ទទួលបាន ការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋ។
លើសពីនេះទៀតលោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយកងកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ផ្លាស់ប្តូរវេនគ្នាចុះល្បាតតាមដងផ្លូវសាធារណៈជាប្រចាំ ជាពិសេសត្រូវឃ្លាំមើលរថយន្តដឹកដី ដឹកខ្សាច់ណាដែលមិនអនុវត្តតាមការ ណែនាំរបស់រដ្ឋបាលខណ្ឌទេនោះ ត្រូវចាប់យកមករក្សាទុកបណ្តោះអាសន្នដើម្បីជាការព្រមានដល់ម្ចាស់រថយន្តនិងម្ចាស់ក្រុមហ៊ុនកុំអោយដឹកជញ្ជូនតាមតែអំពើចិត្ត ។ ក្នុងកាលៈទេសៈ ប្រឈមនិងជំងឺដ៍កាចសាហាវនេះ សូមបងប្អូនទាំងអស់ចូលរួមអនុវត្តជាប់ជានិច្ច តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣កុំ ៣ការពារ ទើបយើងទាំងអស់គ្នាជៀសផុតពីជំងឺកូវីដ-១៩ ៕
ដោយ ៖ សណ្តោស