ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ឧត្ដរមានជ័យ គាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានាពេលអនាគត តាមរយៈការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ឧត្ដរមានជ័យ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ ដោយបានចង្អុលបង្ហាញ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានាពេលអនាគត តាមរយៈការបោះឆ្នោត។

ការប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត គឺពិតជាសក្តិសមបំផុតសម្រាប់ការបន្តវេនដឹកនាំជាតិមាតុភូមិកម្ពុជា ពីព្រោះ ថាលោក ហ៊ុន ម៉ាណែត ជាយុវជនពោរពេញដោយសក្តានុពល និងជាឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូប ប្រកបដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយាធម៌ និងភាពជាអ្នកដឹកនាំជាន់ ខ្ពស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេស ក្នុងដំណាក់កាលប្រយុទ្ធ និងទប់ស្កាត់កាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងកិច្ចការសង្គមជាច្រើនទៀត។

ជាថ្មីម្ដទៀត ស្ថិតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត តាមរយៈការបោះឆ្នោត ដើម្បីក្តីសង្ឃឹមយ៉ាងមុតមាំ ថា លោក ហ៊ុន ម៉ាណែត នឹងបន្តវេនដឹកនាំថែរក្សា សន្តិភាព“ ការពារបូរណភាពទឹកដី លើកកម្ពស់ កិត្យានុភាពជាតិ និងវិបុលភាពក្នុងបេសកកម្មដ៏ឧត្តុងឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជាឲ្យកាន់តែរីកចម្រើន រុងរឿងជានិច្ចនិរន្តរ៍៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖