ភ្នំពេញ៖ កញ្ញាឯកពីកម្ពុជា Miss GrandCambodia2021កញ្ញា ប៉ូគីមថេង សុទ្ធធីតា បានធ្វើដំណើរមកដល់មាតុប្រទេសវិញហើយកាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ ២០២១នេះ។ នាងបាននាំមកនូវមោទនភាពសម្រាប់ជាតិមាតុភូមិក្រោយពីនាងអាចឈានជើងចូលដល់វគ្គ១០នាក់ចុងក្រោយបើទោះបីជានាងមិនបានតំណែងឬម្ចាស់មកុដក៏ដោយក៏ពលរដ្ឋជាច្រើនបានថ្លែងការសាទរទៅកាន់នាង។
មុនពលេនាងសម្រេចបានសម្មិទ្ធផលនេះនាងធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការតស៊ូច្រើនលើវិស័យកញ្ញាឯក។ បើយើងក្រឡេកមើលពីសមត្ថភាពទេពកោសល្យ និងបទពិសោធន៍របស់នាងគឺច្បាស់ណាស់នាងពិតជាតស៊ូ ប្រឹងប្រែង និងប្រឡូកយ៉ាងជោគជាំជាមួយវិស័យមួយនេះមុនពេលនាងសាងភាពលេចធ្លោរលើឆាកប្រកួតសម្បើមមួយនេះ។
ទី១.សុទ្ធធីតា មានទឹកដីកំណើតនៅរាជធានីភ្នំពេញ។ នាងមានទម្រង់មុខស្រស់សោភា រូបរាង និងកម្ពស់ដ៏សាកសមមួយ។បច្ចុប្បន្ននាងមានអាយុ២៣ឆ្នាំ កម្ពស់ ១,៧៥ម៉ែត្រ ទម្ងន់៥៥គីឡូក្រាម ទំហំទាំងបី៤០ ,២៤ ,៤០។
ទី២ .នាងជាមនុស្សស្រីដែលមានភាពក្លាយហាន មានភាជជឿជាក់លើសមត្ថភាពរបស់ខ្លួនប្រកបដោយទំនុកចិត្ត និងការតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ជាបន្តបន្ទាប់ ដោយជម្នះនូវការមើលងាយ ជំរុញកម្លាំងចិត្ត និងតស៊ូពុះពាគ្រប់ឧបសគ្គដើម្បីឈានទៅរកភាពជោគជ័យ។
ទី៣មុនពេលឡើងឆាកប្រកួតនេះនាងធ្លាប់បានឆ្លងកាន់កាត់ការចូលរួមកម្មវិធីប្រកួតសម្រស់នៅលើថ្នាក់ជាតិ និងអន្តរជាតិជាមួយនឹងជោគជ័យមិននឹកស្មាន។ កញ្ញា ប៉ូគឹមថេង សុទ្ធធីតា បានគ្រងមកុដជាជយលាភីតំណែងលេខ៤ ឬ Third Runner Up កម្មវិធី Miss City Tourism World 2017 ពីប្រទេសចិន ។ នាងធ្លាប់ជាកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជា ឆ្នាំ ២០១៩ និងជាអតីតម្ចាស់ជ័យលាភីលេខ៤នៃកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡថែមទៀតផង។
ទី៤៖ នាងគឺជាតារាសម្តែងក្នុងភាពយន្តខ្នាតធំមួយ។ នាឡិការដាស់វិញ្ញានវគ្គ២ ដែលជាស្នាដៃផលិតភាពយន្តខ្នាតធំរបស់ផលិតកម្មLD Picture នោះធ្លាប់បានជ្រើសរើសនាងគឺជាតួឯកស្រីដោយការថតរួមគ្នាជាមួយតារាសម្តែងប្រុសស្រស់សង្ហា របស់មីយ៉ាន់ម៉ា គឺលោក ផាងតាកន។ ក្នុងភាពយន្តនេះនាងត្រូវហ្វឹកហាត់និយាយជានិងសិក្សាជាភាសាម៉ីយ៉ាន់ម៉ាផងដែរ។
ទី៥នាងគឺជាបេក្ខភាពដែលធ្លាប់បានចេញមុខបង្ហាញឆន្ទៈក្នុងការតស៊ូមតិទាមទារលើសិទ្ធិសេរីភាពភាពស្មើមុខមាត់សម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងធ្លាប់ចូលរួមធ្វើជាគណកម្មការបវកញ្ញាភេទទី៣ និងកម្មវិធីកញ្ញាឯកចក្រវាឡផងដែរ។
ទី៦ នាងមានភាពអំណត់តស៊ូប្រឹងប្រែងលើការប្រកួតគឺនាងតំណាងឲ្យខេត្តបាត់ដំបងនិងត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមមកុដកញ្ញាឯក Miss Grand Cambodia 2021 ដោយអាចផ្តួលគូប្រជែងជើងខ្លាំងជាច្រើនរួបដែលចូលរួមប្រកួតក្នុងឆ្នាំនេះ ហើយក៏បានសាងភាពលេចធ្លោរស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិនៅពេលនេះ៕
ដោយ ៖ វឌ្ឍនា