ព័ត៌មានទាន់ហេតុការណ៍៖

អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Young-Chan Kim, Principal Research Group of Digital Factory

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ : នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់អោយដឹងថា,  អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Young-Chan Kim, Principal Research Group of Digital Factory ដើម្បីពិភាក្សាលើចំណុចមួយចំនួន។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ជំនួបនេះមានដូចជា៖ 

ទី/(១)-សិក្សាលើគម្រោងបច្ចេកទេសដល់សិប្បកម្មធុនតូច និងមធ្យមនៅកម្ពុជា ដែលត្រូវជ្រើសរើសយកទីតាំងនៅខេត្ត សៀមរាប បាត់ដំបង និង ភ្នំពេញ សរុបជាង ១០ ក្រុមហ៊ុន និង 

ទី/(២)-សិក្សាទីតាំងសម្រាប់បង្កើតមជ្ឈមណ្ឌលពិសោធន៍ចំណីអាហារនៅកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់គម្រោងរយៈពេល ០៥ឆ្នាំ ខាងមុខ។

 ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា, ជាលទ្ធផល ភាគីកូរ៉េ បានស្នើសុំឱ្យស្ថានទូតជួយធ្វើការសម្របសម្រួលនូវរាល់ឯកសារពាក់ព័ន្ធជូនដល់អ្នកវិនិយោគកូរ៉េ ដែលត្រូវគ្រោងទៅកម្ពុជា នៅដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕

ដោយ ៖ សិលា


ចែករំលែក៖