ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ សំដីឧត្តមសេនីយ៍វៀតណាមរូបនោះ ជាការប្រមាថមកលើកម្ពជា ,សម្តេចមិនសំដៅលើប្រទេសវៀតណាមទេ គឺសំដៅលើបុគ្គលវៀតណាមម្នាក់តែប៉ុណ្ណោះ ទោះកម្ពុជាតូច ក្រ ក៏កម្ពុជាមានតម្លៃរបស់ខ្លួន នៅក្នុងការគិតគូរពីសុខុមាលភាពប្រជាជនខ្លួន !

ចែករំលែក៖

ខេត្តព្រៃវែង ៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសារនយោបាយទៅបុគ្គលជាឧត្តមសេនីយ៍យោធា វៀតណាម ឈ្មោះង៉ូវ ស៊ុនជាន ដែលបានវាយប្រហារមកលើកម្ពុជាពាក់ព័ន្ធបញ្ហាកូវីដ-១៩ ដោយសម្តេចបញ្ជាក់ថា សំដីឧត្តមសេនីយ៍វៀតណាមរូបនោះ ជាការប្រមាថមកលើកម្ពជា ។

សម្តេចតេជោបញ្ជាក់ថា សម្តេចមិនសំដៅលើប្រទេសវៀតណាមទេ គឺសំដៅលើបុគ្គលវៀតណាមម្នាក់តែប៉ុណ្ណោះ ទោះកម្ពុជាតូច ក្រ ក៏កម្ពុជាមានតម្លៃរបស់ខ្លួន នៅក្នុងការគិតគូរពីសុខុមាលភាពប្រជាជនខ្លួន ដែលមិនអាចទទួលយកការប្រមាថនេះបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែង ប្រតិកម្មនឹងសម្តីលោក ង៉ូវ ស៊ុនជាន មេបញ្ជាការការពារព្រំដែនវៀតណាម ដែលថ្លែងក្នុងសន្និសីទព័ត៌មាន នៅទីក្រុងហូជីមិញ ដែលឱ្យទប់ស្កាត់ការ រាតត្បាតជំងឺកូវីដ-១៩ ពីកម្ពុជា។ 

សម្តេចតេជោ បានថ្លែងថា សម្តេចមិន អាចទទួលយកបានការថ្លែងនេះឡើយ។ បច្ចុប្បន្នជាបាបកម្មឬយ៉ាងណា។

សម្តេចតេជោ បានចោទសួរថា ការរាតត្បាតជំងឺកូវីដ-១៩ នៅវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្ម និង ទទួលយកមិនបានចំពោះសម្ដីមេទ័ព ព្រំដែនវៀតណាម ដែលបាននិយាយថា កម្ពុជាជាប្រភពនាំឱ្យឆ្លងមេរោគកូវីដ-១៩ទៅវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដីមេទ័ពព្រំដែនវៀតណាម បានផ្តល់នូវ ការឈឺចាប់ដ៏ខ្លាំងក្លាមួយសម្រាប់សម្ដេច។ សម្តេចតេជោ បានបញ្ជាក់ថា សម្ដេចមិន ប្រឆាំងវៀតណាមទេ តែសម្តីរបស់មេទ័ពវៀតណាមរូបនេះ ជាការប្រមាថចំពោះប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានស្នើរដ្ឋាភិបាលវៀតណាមឱ្យ ដកតំណែងមេទ័ពព្រំដែនរូបនេះ តែ រដ្ឋាភិបាលដកចេញពីព្រំដែន យកទៅ ធ្វើជាអនុរដ្ឋមន្រ្តីការពារជាតិវៀតណាម។ 

ពាក់ព័ន្ធនឹងរឿងនយោបាយដែលអ្នកវិភាគមាត់គ្មានគ្រប ហើយតិះតៀនរឿងលោកបណ្ឌិត ជាបេក្ខភាព នាយករដ្ឋមន្ត្រី ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្តគ្មានការប្រែប្រួលឡើយ។  ទោះបី ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ត្រូវឡើងតាមការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សម្តេចក៏បានលើកពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ដោយសម្តេចតេជោ ហ៊ុន សែន ប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងចូលជាធរមាន នៅខែមករា ឆ្នាំ២០២២ខាងមុខនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនទៀត ដែលជាផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា, សម្តេបានថ្លែងបែបនេះ  ខណ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖