ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីម៉ោង៤រសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចរោងកម្មករ ផ្លូវបេតុង ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ឡូ ភារម្យ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌច្បារអំពៅបានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ហេង សុគន្ធារ័ត្ន ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានម្សៅក្រាមពណ៌សថ្លា១១កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បី
កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធី៕
ដោយ៖ជ្រោយពេជ្រ