ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញ ក្នុងកម្មវិធីពិធីប្រគល់-ទទួលផ្លូវរត់អត្តពលកម្ម អាងហែលទឹក និងអគារលំហាត់ប្រាណដោយមានបំពាក់សម្ភារៈបរិក្ខារ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
សូមបញ្ជាក់ថា, ពិធីប្រគល់-ទទួលផ្លូវរត់អត្តពលកម្ម អាងហែលទឹក អគារលំហាត់ប្រាណនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានេះ អញ្ជើញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា ប្រតិភូអម របស់ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដ៏ដូចលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត។
សូមបម្រាបជូនថា, ផ្លូវរត់អត្តពលកម្ម ៨ខ្សែបន្ទាត់ អាងហែលទឹក និងអគារធ្វើលំហាត់ប្រាណ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជាអំណោយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន តាមរយៈ ជំនួយឥតសំណង “គូសាណូណិ” និងជំនួយឥតសំណង សម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាល “បេះដូងមាស”៕
ដោយ ៖ សិលា