ក្រុមម្ចាស់ជើងឯក Chelseaក្របខ័ណ្ឌ Champions League ដែលជាគូប្រជែង Liverpool, Manchester City និង Manchester United នឹងរកឃើញគូប្រជែងក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេក្នុងការចាប់ឆ្នោតនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
Liverpool, Manchester City និង Manchester United បានឈ្នះក្នុងពូលរៀងៗខ្លួន ខណៈដែល Chelsea បានឆ្លងកាត់ជាក្រុមរង។ ក្រុមអង់គ្លេសទាំង៣ដែលបានឈរនៅលើកំពូលតារាងស្ថិតក្នុងចំណោមក្លិបទាំង៨រួមជាមួយ Ajax, Real Madrid, Bayern Munich, Juventus និង Lille។
Chelsea ចូលរួមជាមួយ Paris St-Germain, Atletico Madrid, Sporting Lisbon, Inter Milan, Benfica, Salzburg និងក្រុម Atalantaឬ Villarreal ដែលនឹងប្រកួតរៀបចំឡើងវិញរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍នេះ ជាក្រុមដែលមិនមានគ្រាប់ក្នុងការចាប់ឆ្នោត។
ចំណែកការចាប់ឆ្នោតសម្រាប់ការប្រកួតជម្រុះ Europa League វគ្គ Play-off ក៏ធ្វើឡើងនៅថ្ងៃចន្ទជាមួយនឹងក្របខ័ណ្ឌ Champions League ផងដែរ។ ការចាប់ឆ្នោតនឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ UEFA ក្នុងទីក្រុង Nyon ប្រទេសស្វីស។
ក្រុមទាំង១៦នឹងត្រូវដាក់ចូលទៅក្នុងក្រុមចំនួន២ដែលមួយសម្រាប់ក្រុមដែលឈ្នះទាំង៨ក្រុម និងមួយក្រុមទៀតសម្រាប់ក្រុមដែលមានចំណាត់ថ្នាក់លេខ២កាលពីវគ្គជម្រុះតាមពូលដែលជាក្រុមរងចំនួន៨ដែរ។ក្រុមមកពីលីគ និងប្រទេសដូចគ្នាមិនអាចត្រូវប្រជែងគ្នាក្នុងដំណាក់កាលនេះបានទេ។ នោះមានន័យថា ក្លិប Premier League ទាំង៤មិនអាចជួបគ្នាបានទេ ខណៈដែលក្រុមមិនអាចប្រឈមមុខនឹងគូប្រកួតដែលពួកគេបានជួបក្នុងវគ្គចែកពូល។
ឧទាហរណ៍៖ ក្រុមដែលឈ្នះក្នុងពូល A ក្រុម Manchester City នឹងមិនត្រូវបានចាប់ឆ្នោតប៉ះជាមួយ Paris St-Germain ដែលជាក្រុមរងជើងឯកក្នុងពូលតែមួយនោះទេ។ Liverpool, Manchester City និង Manchester United សុទ្ធតែត្រូវបានគេប្រជែងយកជាមួយនឹងក្លិបយក្សអាល្លឺម៉ង់ Bayern Munich និងជាម្ចាស់កំណត់ត្រាឈ្នះ១៣សម័យ Real Madrid។
ក្រុមដែលឈរចំណាត់ថ្នាក់លេខ២ក្នុងពូលដែលសុទ្ធសឹងបានបញ្ចប់ចំណាត់ថ្នាក់រៀងៗខ្លួនគឺ Atletico Madrid, Inter Milan, PSG, Sporting Lisbon, Chelsea, Red Bull Salzburg, BenficaនិងAtalantaឬ Villarreal។
Manchester United និង PSG អាចមានសក្តានុពលជួបគ្នាក្នុងវគ្គ១៦ក្រុមចុងក្រោយ ដែលនឹងធ្វើឱ្យ Cristiano Ronaldo និង Lionel Messiដែលត្រូវបានចាត់ទុកថា ជាកីឡាករដ៏អស្ចារ្យបំផុត២ជំនាន់របស់ពួកគេនៅពេលដែលប៉ះគ្នាវគ្គ១៦ក្រុម។
ក្រុមខ្លាំងៗទាំង៤មកពីអង់គ្លេសអាចនឹងត្រូវប៉ះក្រុមខ្លាំងៗមួយចំនួនដូចជា៖
-ក្រុមហង្សក្រហម Liverpool អាចប្រឈមមុខជាមួយក្រុម PSG, Inter Milan, Sporting Lisbon, Benfica, Red Bull SalzburgនិងVillarreal ឬ Atalanta។
-ក្រុមបិសាចក្រហម Manchester United អាចប្រឈមមុខជាមួយក្រុម Atletico Madrid, PSG, Inter Milan, Sporting Lisbon, Benfica, Red Bull Salzburg។
-ក្រុមមេឃខៀវ Manchester City អាចប្រឈមមុខជាមួយក្រុម Atletico Madrid, Inter Milan, Sporting Lisbon, Red Bull Salzburg, BenficaនិងVillarreal ឬ Atalanta។
-ក្រុមតោខៀវ Chelsea អាចប្រឈមមុខជាមួយក្រុម Ajax, Real Madrid, Bayern Munich, Lille ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League ជើងទី១នឹងត្រូវប្រកួតនៅថ្ងៃទី១៥, ១៦, ២២ និង២៣ ខែកុម្ភៈឆ្នាំ២០២២ ហើយជើងទី២ប្រកួតនៅថ្ងៃទី ៨, ៩, ១៥ និង ១៦ ខែមីនាឆ្នាំ២០២២។ការចាប់ឆ្នោតសម្រាប់វគ្គ ១/៤ ផ្តាច់ព្រ័ត្រគឺនៅថ្ងៃទី១៨ ខែមីនា។ ទីក្រុង St Petersburg ប្រទេសរុស្សុី នឹងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២២ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)