ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់នៅទ្រព្យសម្បត្ដិមានទូរស័ព្ទនិងម៉ូតូដោយសារជនរងគ្រោះទៅរកសេវាផ្លូវភេទម្តុំវត្តភ្នំប៉ះចំក្រុមសុីដាច់យកខ្ទេចហើយគេចខ្លួនបាត់តែម្តង។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថាជនរងគ្រោះនឹកឡើងថាខ្លួន ចាញ់បោកគេ បាត់ទាំងលុយ និងទូរស័ព្ទ រូបគាត់បានទាញម៉ូតូមួយគ្រឿងម៉ាក TODAY ជិះដើររកនារីសង្ស័យខាងលើ ។ លុះមកដល់ចំណុចក្បែរហាងលក់ម្ជូរមួយកន្លែងនៅម្តុំវត្តភ្នំ ក៏ប្រទះឃើញនាងនោះអង្គុយលើកង់បីឥណ្ឌា គាត់ក៏លោតទៅចាប់ឆែករកឃើញទូរស័ព្ទ ក៏មានការវាយប្រតាយប្រតប់គ្នា ដោយនារីជាជនសង្ស័យបានលោតទៅវាយគាត់តដៃគ្នា ហើយត្រូវគ្នីគ្នារបស់នារីរូបនោះព្រួតគ្នាដេញវាយម្ចាស់ទ្រព្យព្រមទាំងដកកាំបិតបំរុងកាប់ ធ្វើឱ្យគាត់ភ័យ ក៏រត់ចូលហាងលក់បាយមួយកន្លែងហើយឆ្លៀតឱកាសនោះ នារីជាជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះ រួចជិះរត់គេចខ្លួនជាមួយគ្នីគ្នាបាត់តែម្តង។ ដោយឡែក ទូរស័ព្ទដណ្តើមពីនារីជាជនសង្ស័យនោះបានមកវិញហើយ តែបែជាបាត់ម៉ូតូទៅវិញ ។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃី៩ ខែធ្នូ ឆ្នាំ២០២១។
យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថាក្រោយពេលកើតហេតុ មិនមានវត្តមានសមត្ថកិច្ចមកដល់កន្លែងនោះទេ ទើបបុរសរូបនោះបានទៅដាក់ពាក្យបណ្តឹងដោយខ្លួនឯងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូឱ្យខ្លួនវិញ៕
ដោយ៖អរុណរះ