ភ្នំពេញ៖ ភោជនីយដ្ឋាន និងផាប់ ឌឺដ្រាម ត្រូវ បានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញផ្តល់លិខិត បញ្ជាក់ស្តង់ដារសុវត្ថិភាពដែលបញ្ជាក់ថា ភោជនីយដ្ឋានអនុវត្តស្របតាមវិធានសុវត្ថិភាព ទេសចរណ៍ សម្រាប់អាជីវកម្មភោជនីយដ្ឋាន ដែលទទួលបានពិន្ទុ៤៧០ពិន្ទុ។
ភោជនីយដ្ឋាននិងផាប់ ឌឺដ្រាម ស្ថិតលើផ្លូវ ៥៩៨ បណ្តោយវិថីភូមិគ្រឹះ ឯកឧត្តម ជា សុផារ៉ា ទល់ មុខស្នងការនគបាល រាជធានីភ្នំពេញ។
ក្រៅពីផ្តល់លិខិតបញ្ជាក់ស្តង់ដារសុវត្ថិភាពជូន ហើយ ក្រសួងទេសចរណ៍បានផ្ដល់វិញ្ញាបនបត្រ ដែលបញ្ជាក់ពីការគោរពបានត្រូវនូវវិធាន សុវត្ថិភាពទេសចរណ៍ និងត្រាបានចាក់វ៉ាក់សាំង រួចរាល់ដែលបញ្ជាក់ថាបុគ្គលិកក្នុងហាងបានបំពេញភារកិច្ចចាក់វ៉ាក់សាំងរួចរាល់គ្រប់គ្នាអស់
ហើយផងដែរ។
វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍មាន ៣ផ្នែកគឺ៖ ផ្នែកទី១ ស្តីពីវិធានសុវត្ថិភាពចំពោះ ភ្ញៀវ ផ្នែកទី២ ស្តីពីវិធានសុវត្ថិភាពចំពោះបុគ្គលិក និងផ្នែកទី៣ ស្ដីពីវិធានសុវត្ថិភាពចំពោះដៃគូសហប្រតិបត្តិការ និងការគ្រប់គ្រងអាជីវកម្ម។
ឌឺដ្រាម ជាភោជនីយកដា្ឋន និងផាប់ បម្រើសេវា កម្មភោជនីយដ្ឋាន មានម្ហូបឆ្ងាញ់ៗមានរសជាតិ និងគា្មនប៊ីចេង បែបខ្មែរ និងបច្ចឹមប្រទេស ត្រូវ បានចុងភៅដែលមានស្នាដៃល្អៗ រៀបចំយ៉ាង សម្រិតសម្រាំងបំផុត នៅភាជនីយដា្ឋន “ឌឺដ្រាម” សម្រាប់អាហារពេលព្រឹក និងអាហារពេលថ្ងៃត្រង់ ដោយបើកចាប់ពីម៉ោង៦:០០ព្រឹក ដល់ ម៉ោង១២:០០យប់។
ឌឺដ្រាមជាភោជនីយដ្ឋានដែលមិត្តភក្តិនិងក្រុម គ្រួសារមកពិសារអាហារជាមួយគា្នដើម្បីបង្កើត បរិយកាសបរិភោគដ៏មានរស់ជាតិ មានលក្ខណៈ ស្ដង់ដាទទួលស្គាល់ផ្នែកអនាម័យ ផាសុខភាព អាហារឆ្ងាញ់ពិសា បុគ្គលិករួសរាយ និងមានចំណតរថយន្តធំទូលាយ៕
ដោយ៖ សិលា