ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បាននាំយកទេយ្យវត្ថុ ទេយ្យទាន អាវរងា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយរបស់ដ៍ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្ដឧបុលគិរី ហៅវត្តទួលសំបួរ ស្រុកស្ទឹងត្រង់ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា មន្ត្រីសាលាឃុំ មេភូមិ ស្រ្តីមេម៉ាយ កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារ ក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។
អំណោយទាំងនេះរួមមាន៖ ថវិកា អាវរងា អង្ករ មី ទឹកក្រូច ទឹកសុទ្ធ គ្រឿងឧបភោគបរិភោគមួយចំនួនផ្សេងទៀត សរុបជាថវិកាអស់ចំនួន ១៣,៩៨៩,០០០រៀល ។
បន្ទាប់ពីប្រគេនទេយ្យទានចប់ លោកឧត្ដមសេនីយ៍ទោ ឯម កុសល និងក្រុម ការងារថ្នាក់ខេត្តឆ្លៀតពេលបន្តចុះត្រួតពិនិត្យ លូបង្ហូរទឹកនៅចំណុចស្ពានឈេីក្បាលក្នុងភូមិស្រែអំពៅ ឃុំទួលសំបួរ និងជួយឧបត្ថម្ភថវិកាចំនួន៦,០០០,០០០រៀល សម្រាប់ចូលរួមក្នុងការសាងសង់នេះផងដែរ ៕
ដោយ ៖ វណ្ណៈ