ព័ត៌មានទាន់ហេតុការណ៍៖

ងិន ម៉ារ៉ាឌី ធ្វើបានយ៉ាងល្អក្នុងថ្ងៃប្រកួតបឋមកញ្ញាឯកចក្រវាឡ២០២១

ចែករំលែក៖

    អុីស្រាអែល៖ ការបង្ហាញខ្លួនរបស់កញ្ញាឯកពីកម្ពុជាក្នុងព្រឹត្តិការណ៍កញ្ញាឯកចក្រវាឡ២០២១កាលពីវេលាយប់រំលងអធ្រាត្រធឈានចូលថ្ងៃទី១១ ខែធ្នូនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាពេញចិត្តជាខ្លាំង។ ពេញចិត្តព្រោះតែកញ្ញាងិន ម៉ារ៉ាឌី ធ្វើបានយ៉ាងល្អដែលមិននឹកស្មានដល់។ 

   ព្រឹត្តិការណ៍ប្រកួតសម្រស់អន្តរជាតិ កញ្ញាឯកចក្រវាឡ២០២១ បានរៀបចំការប្រកួតបឋមរបស់ខ្លួនហើយ ដោយបានបង្ហាញបេក្ខភាពតំណាងប្រទេសជាច្រើនមកពីជុំវិញពិភពលោកដែលកម្មវិធីនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសអុីស្រាអែល។ ក្នុងនោះក៏មានបេក្ខភាពឆ្នាំទី៥ពីកម្ពុជាផងដែរ គឺកញ្ញា ងិន ម៉ារ៉ាឌី  ដែលយប់មិញនេះនាងធ្វើបានយ៉ាងល្អរាប់ចាប់តាំងពីការបង្ហាញមុខវគ្គដំបូងគឺជាបេក្ខភាពពោរពេញដោយថាមពល ខណៈដែលវគ្គនៃការប្រកួតឈុតហែលទឹកគឺនាងពិតជាធ្វើឱ្យទស្សនិកជនរំភើបនឹងការធ្វើដំណើរយ៉ាងស្វាហាប់ប្រកបដោយទំនុកចិត្តខ្ពស់ និងមានភាពទាក់ទាញខ្លាំងមិននឹកស្មានដល់ ។ ក្នុងរាត្រីនេះដែរក៏ជា

វគ្គនៃការបង្ហាញឈុតតំណាងជាតិដ៏ស្រស់ស្អាត និងមានអត្ថន័យផងដែរ បើទោះបីជាមុនពេលដើរ ការបញ្ចប់រូបភាពនៃល្ខោនស្រមោលស្បែកពីខាងក្រោយធ្លាក់ចុះក្តី ប៉ុន្តែនាងទទួលបានការយកចិត្តទុកដាក់ពីក្រុមអ្នកសម្របសម្រួល និងទទួលបានការលើកទឹកចិត្តពីអ្នកចូលរួមទស្សនាផងដែរ។ មានសារជូនពរជាច្រើនពីក្រុមអ្នកគាំទ្រពីកម្ពុជា ដែលបានផ្ញើសារលើកទឹកចិត្តទៅកាន់កញ្ញា ងិន ម៉ារ៉ាឌីផងដែរ និងជូនពរឱ្យនាងទទួលបានជោគជ័យលើកម្មវិធីប្រកួតមួយនេះ។

   គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ គឺក្រោយពីកម្មវិធីប្រកួតផ្តាច់ព្រ័ត្ររបស់កម្មវិធី Miss Grand International 2021 បានមួយសប្តាហ៍ប៉ុណ្ណោះ។ បេក្ខភាពមកពីបណ្តាប្រទេសប្រមាណ៨០ នឹងចូលរួមប្រកួតប្រជែងដណ្តើមមកុដក្នុងកម្មវិធីកញ្ញាឯកធំសម្បើមមួយនេះ ដោយបវរកញ្ញាចក្រវាឡ ២០២០ មកពីប្រទេសមិចស៊ីកូគឺកញ្ញាAndrea Meza នឹងផ្ទេរតំណែងនៅគ្រានោះផងដែរ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖