ព័ត៌មានទាន់ហេតុការណ៍៖

មេរោគ​ កូវីដ-១៩​ បំលែងថ្មី​ អូមីក្រុង​ ឆ្លងលឿនជាង​ ដែលតា​ តែស្រាលជាង​ ដែលតា

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ អង្គភាពប្រយុទ្ធនិងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, តាមការសិក្សាលទ្ធផលបឋមនិងមតិអ្នកជំនាញបង្ហាញថា​ :មេរោគ​ កូវីដ-១៩​ បំលែងថ្មី​ អូមីក្រុង​

១/.​ ឆ្លងលឿនជាង​ ដែលតា​ តែស្រាលជាង​ ដែលតា
២/.​ គ្រប់ប្រភេទវ៉ាក់សាំងទាំងអស់មានលទ្ធភាពបង្ការវិវត្តន៍ជំងឺធ្ងន់ធ្ងរ​ និងបង្ការស្លាប់​ នៅពេលចាក់គ្រប់ដូស​ និងដូសជំរុញ​
៣/.​ អ្នកឆ្លងជំងឺ​ អូមីក្រុង​ ស្រាលជាង​ ដែលតា​
ទោះយ៉ាងណាក៏ដោយយេីងត្រូវសិក្សាបន្ថែមដេីម្បីបញ្ជាក់ទៀត​ តែយេីងត្រូវបន្តអនុវត្តន៌​ វិធានការសុខាភិបាល​ ទោះបានចាក់វ៉ាក់សាំងកូវីដ-១៩​ គគ្រប់ដូសឬដូសជំរុញក៏ដោយ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១២ ធ្នូ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ១២នាក់​ (ឆ្លងសហគមន៌​:​ ​​១១ និង​ នាំចូល:​ ១នាក់) និងមានជាសះស្បេីយ​ ១៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២០៣៥៥នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៦៧០៨ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៣នាក់​ (មិនបានចាក់វ៉ាក់សាំង​ ២នាក់)​ សរុប​ស្លាប់ ២៩៨៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2738662  ស្មេីនឹង​ 162051 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។ ចំពោះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៩០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៤,១២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,៧៥% ៕

ដោយ៖ សិលា


ចែករំលែក៖