ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង១៣ល្វែងមានចំនួន១២គ្រួសារ ស្ថិត នៅតាមបណ្ដោយផ្លូវផ្សារក្រោម ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានស្ម័គចិត្តរុះរើ ចាកចេញ ពីផ្ទះទ្រុឌទ្រោមយ៉ាងខ្លាំង មិនអាចឲ្យប្រជាពលរដ្ឋរស់នៅបានតទៅទៀត តាមសំណូមពររដ្ឋបាលក្រុង-ខេត្តហើយ ដោយកំណត់ត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។
ក្រុមការងារចំរុះថ្នាក់ខេត្តដែលដឹកនាំដោយលោកសាន់ យូ អភិបាលរងខេត្ត និងលោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងស្តីទី បានព្យាយាមផ្សព្វផ្សាយណែនាំឲ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះព្រមរុះរើ ដើម្បីសុវត្ថិភាពជូនពួកគាត់ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដោយសារការបាក់ស្រុត រលំ អាគារសំណង់នេះទាំងមូល ដែលអាចបាត់បង់ទាំងអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង១៣ល្វែង មានចំនួន១២គ្រួសារ ស្ថិតនៅតាមបណ្ដោយផ្លូវផ្សារក្រោម ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានស្ម័គចិត្តរុះរើ ចាកចេញ ពីផ្ទះទ្រុឌទ្រោមយ៉ាងខ្លាំង មិនអាចឲ្យប្រជាពលរដ្ឋរស់នៅបានតទៅទៀត តាមសំណូមពររដ្ឋបាលក្រុងនិងខេត្តហើយ ។
លំនៅឋានទាំងនោះភាគច្រើនកសាងឡើងនៅក្នុងឆ្នាំ១៩៣១ ឬមុននេះទៅទៀត។ អគារចាស់ៗដែលភាគច្រើនបានកសាងឡើងជំនាន់អាណានិគមនិយមបារាំងបើគិតមកដល់ពេលនេះមានអាយុ ៩០ ឆ្នាំ ឬជាងទៅហើយ ។ ដូច្នេះវាមានអាយុកាលយូរណាស់ទៅហើយវាទ្រុឌទ្រមខ្លាំងណាស់ ប៉ុន្តែរយៈពេលកន្លងមក ប្រជាពលរដ្ឋម្ចាស់លំនៅឋានទាំងនោះចេះតែជួសជុលនិងបន្តទៅរស់នៅទាំងភ័យខ្លាច ។ រហូតមកដល់ពេលនេះគេមិនអាចនៅក្នុងអគារចាស់ទ្រុឌទ្រោមទាំងនោះបានទៀតទេ៕
ដោយ៖ សូរិយា