ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបបិសាចក្រហម Manchester United រងការរាតត្បាតដោយជំងឺកូវីដ-១៩

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United បានកត់ត្រាការធ្វើតេស្តវិជ្ជមាន Covid-19 លើមនុស្សមួយចំនួនក្នុងចំណោមកីឡាករ និងបុគ្គលិកបន្ទាប់ពីពួកគេបានទទួលជ័យជម្នះ ១-០ ទៅលើក្រុម Norwich កាលពីថ្ងៃសៅរ៍។

ក្លិបបានរាយការណ៍ករណីទៅកាន់ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ហើយការប្រកួតរបស់ពួកគេជាមួយក្រុម Brentford នៅថ្ងៃអង្គារនេះគឺស្ថិតក្នុងការសង្ស័យខ្លះ ដែលអាចពន្យារពេលក៏ថាបាន។

ករណីនេះត្រូវបានគេយល់ថា កីឡាករទាំងអស់បានធ្វើតេស្តអវិជ្ជមានមុនពេលការប្រកួតជាមួយ Norwich រួចទៅហើយ ប៉ុន្តែកីឡាករមួយចំនួនបានធ្វើតេស្តវិជ្ជមានមុនពេលហ្វឹកហាត់នៅព្រឹកថ្ងៃអាទិត្យ។ បន្ទាប់មកបុគ្គលទាំងនោះត្រូវបានបញ្ជូនទៅផ្ទះ ហើយការហ្វឹកហាត់ត្រូវបានកែសម្រួលទៅជាការហ្វឹកហាត់ដាច់ដោយឡែកជាលក្ខណៈបុគ្គលដោយមិនទាក់ទងគ្នា។

ក្លិប Aston Villa ក៏មានករណីវិជ្ជមាន Covid-19 មួយដែរកាលពីថ្ងៃអាទិត្យ ដែលមានន័យថា ការប្រកួតក្នុងផ្ទះត្រូវបានលុបចោលជាការប្រុងប្រយ័ត្នជាជាងឱ្យសមាជិកក្រុមសម្រាកព្យាបាលនៅខាងក្នុងកន្លែងហ្វឹកហាត់។ ប្រសិនបើការហ្វឹកហាត់ពេញលេញត្រូវបានធ្វើឡើងនៅខាងក្រៅវានឹងដំណើរការទៅមុខជាធម្មតា។

ចំណែកការប្រកួតរវាងក្រុម Tottenham នឹងក្រុម Brighton នៅចុងសប្តាហ៍នេះត្រូវបានពន្យារពេលបន្ទាប់ពីការផ្ទុះឡើងករណីឆ្លងនៅក្នុងក្រុម Spurs។ រីឯនៅក្នុងការប្រកួតក្របខ័ណ្ឌ Championship រវាងក្រុមSheffield United ទល់នឹងក្រុម QPR នៅថ្ងៃចន្ទត្រូវបានផ្អាកដោយសារតែការផ្ទុះឡើងករណីវិជ្ជមាននៅក្នុងក្រុម QPR ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖