ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ចេញសារលិខិតជូនពរ សូមគោរពជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងនាមក្រុមប្រឹក្សា គណៈ អភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូន នូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហបកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៧ ឆ្នាំ ឈានចូល ៦៨ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនាមជាស្ត្រីទីមួយនៃកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា បានបង្ហាញនូវគំរូ ឈានមុខក្នុងភាពជាអ្នកដឹកនាំ និងជាមាតាមនុស្សធម៌ ដែលតែងតែរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នងការបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមលើវិស័យមនុស្សធម៌ តាមរយៈការជួយដោះស្រាយទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ ដូចជា ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ជនអនាថា ជនមានពិការភាព និងអ្នកជំងឺអេដស៍ ជាពិសេសក្នុងឆ្នាំ ២០២១ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល់ វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ឧត្តមភរិយាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកប នូវសុខភាពល្អបរិបូរណ៏ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមដឹកនាំស្ថាប័នកាកបាទ ក្រហមកម្ពុជា និងរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍។

សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវភក្តីភាព ដ៏ស្មោះស្ម័គ្រ និងអភិវឌ្ឍនាការដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ៖សុខ ខេមរា


ចែករំលែក៖