ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២៤ម៉ោង ចិនរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង២នាក់

ចែករំលែក៖

បន្ទាប់ពីទីក្រុង Tianjin បានរកឃើញករណីឆ្លងកូវីដ-១៩ ម្នាក់កាលពីយប់ថ្ងៃទី១៣ខែធ្នូមក គឺក្នុងពេលជាមួយគ្នានេះដែរ ទីក្រុង Guangzhou ក៏បានប្រកាសរកឃើញករណីឆ្លងកូវីដបំប្លែងថ្មីមានប្រភពមកពីអាហ្វ្រិកផងដែរ។ ដូច្នេះក្នុងរយៈពេល២៤ម៉ោង ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ អូមីក្រុង ចំនួនពីរនាក់។
ករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ត្រូវបានរកឃើញនៅលើបុរសវ័យចំណាស់អាយុ៦៧ឆ្នាំចូលពីក្រៅប្រទេសកាលពីថ្ងៃទី២៧ខែវិច្ឆិកា ។ ក្នុងពេលធ្វើចត្តាឡីស័កបុរសរូបនេះបានធ្វើតេស្តអវិជ្ជមានរហូតមក ទើបតែពេលនេះបានរកឃើញករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។
នៅថ្ងៃទី១១ខែធ្នូ អ្នកដំណើរមកពីទីក្រុងសៀងហៃ ទៅកាន់ទីក្រុង Guangzhou ក៏បានរកឃើញឆ្លងកូវីដ-១៩ បំប្លែងថ្មីក្រោយការធ្វើតេស្តជាច្រើនលើកមក។ អ្នកជំងឺទាំងពីរនាក់កំពុងតែព្យាបាលក្នុងស្ថានភាពសុខភាពល្អប្រសើរ ដោយមិនមានអាការៈអ្វីនោះឡើយ។
បើទោះបីចិនបានរឹតបន្តឹងការទប់ស្កាត់កូវីដ-១៩ ប៉ុន្តែនៅមានតំបន់ជាច្រើនបានឆ្លងរាលដាលកូវីដ-១៩ដែរ។
នៅថ្ងៃទី១៤ខែធ្នូ ប្រទេសចិនបានប្រកាសថា មានករណីឆ្លងថ្មី ៧៦នាក់ ក្នុងនោះមាន ៥១នាក់ឆ្លងនៅក្នុងសហគមន៍៕

ដោយ៖ធីរីណា(ប្រភពរូប៖VOV.VN)


ចែករំលែក៖