ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា សន្តិភាពគឺជាកត្តាធំបំផុត ដែលមិនអាចឲ្យអ្នកណាបំផ្លិចបំផ្លាញ នូវសន្តិភាពដែលកម្ពុជារកបានដោយលំបាកនោះឡើយ ហើយ សន្តិភាពនេះបានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានការអភិវឌ្ឍ គ្រប់បែបយ៉ាងខ្លាំងហូតដល់សព្វថ្ងៃនេះ ជាក់ស្ដែងរាជធានីភ្នំពេញ។
សម្ដេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាពគឺត្រូវតែ ពង្រឹង មិនត្រូវឲ្យប្រទេសប្រតិកិរិយាណា មកបំផ្លាញបាននោះ ឡើយ ហើយអ្នកណាថាអ្វីក៏ថាទេចុះ ការធ្វើនេះគឺដើម្បីភាព សុខសាន្តរបស់ប្រជាពលខ្មែរតែមួយគត់។សម្តេចតេជោ បានថ្លែងបញ្ជាក់ទៀតថា, ដើម្បីរក្សាបាននូវ សិទ្ធិរស់រានមានជីវិត គឺត្រូវធ្វើយ៉ាងណាកុំអោយមានសង្គ្រាម កើតឡើង ព្រោះសិទ្ធិនេះគឺជាសេចក្តីត្រូវការរបស់មនុស្សជាតិ នៅលើពិភពលោក។
សម្តេចបានថ្លែងបែបនេះក្នុងឱកាស សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (HYATT Regency Phnom Penh) immi វិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងថវិកាវិនិយោគសរុប ១៨០លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
សម្ដេចតេជោ មានប្រសាសន៍ថា , ភាពសាំក្នុងសហគមន៍កម្ពុជា អត្រា គ្របដណ្តប់ក្បែរ៨៩ភាគរយ ខណៈកម្ពុជាបានចាក់ស្រោចវ៉ាក់សាំងលើពលរដ្ឋតាមយុទ្ធសាស្ត្រផារីក។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៩៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៩០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៥,២៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៨,៨៣% ។
សម្តេចតេជោ ពេញចិត្តលើភាពក្លាហានរបស់កុមារ និងយុវវ័យលើការចាក់វាក់សាំងបានច្រើននិងមានរបៀប រៀបរយ ដែលគួរអោយសរសើរ។
សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ជាថ្មីថា វ៉ាក់សាំងតែមួយមុខមិនទាន់ គ្រប់គ្រាន់នោះទេ វិធានការ៣កុំ ៣ការពារនៅតែជាការចាំបាច់ និងយើងត្រូវរៀនរស់ជាមួយកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ករណីដំបូងនៃមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង លើស្រ្តីខ្មែរម្នាក់ដែលកំពុងមានផ្ទៃពោះ ធ្វើដំណើរពីប្រទេសហ្គាណាមកកម្ពុជាដើម្បីសម្រាលកូន ប៉ុន្តែទោះជាយ៉ាងណាសុខភាព របស់ស្ត្រីរូបនេះគឺមានអាការៈធម្មតា គ្រាន់តែមានការព្រួយបារម្ភបន្តិចបន្តួចចំពោះសុខភាពកូនក្នុងផ្ទៃរបស់គាត់តប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កំណើនសេដ្ឋកិច្ច កម្ពុជាបានបន្តងើបឡើងជាដំណាក់កាលៗ ក្រោយវិបត្តិធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩។ សម្តេចបញ្ជាក់ថា វិស័យកសិកម្ម និង ឧស្សាហកម្មនៅកម្ពុជាមិនមានការធ្លាក់ចុះនោះទេ។
សម្ដេចតេជោ នៅតែរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ច កម្ពុជានៅឆាំ្ន២០២១នេះ នឹងមានកំណើនជិត៣ភាគរយ។សម្តេចតេជោបានថ្លែងថា បើគិតតាំងពីថ្ងៃភ្ជុំបិណ្ឌរហូត មកដល់ពេលនេះ មានភ្ញៀវប្រមាណ២លាននាក់ដែលបានដើរ កម្សាន្តនៅទូទាំងប្រទេសកម្ពុជា។
សម្តេចតេជោបានថ្លែងបញ្ជាក់ថា ចំណូលជាតិកើនឡើង ទោះបីជាមិនទាន់ងើបស្មើមុនកូវីដក៏ដោយ ពេលនេះយើង
សូមជម្រាបថា, ការបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវ សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាសមិទ្ធផលមួយទៀត សម្រាប់សង្គមខ្មែរទាំងមូល ខណៈសណ្ឋាគារនេះ នឹងផ្តល់ផល ប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។ សម្តេចតេជោ មានមោទនភាពចំពោះក្រុមហ៊ុន ជីប ម៉ុង និង ក្រុមហ៊ុនដទៃទៀត ដែលបានចូលរួមចំណែកក្នុងការវិនិយោគ ដើម្បីការរីកចំរើននិងអភិវឌ្ឍនៅម្ពុជា។
ទទួលបាន៥០០ ទៅ៦០០ លានដុល្លារក្នុងមួយខែ ពេលកូវីដ ផ្ទុះខ្លាំងគឺធ្លាក់ចុះក្រោម៤០០លានដុល្លារ។
សម្តេចតេជោគូសបញ្ជាក់ថា , សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី អាច នឹងទទួលថា្នក់ដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក្នុងក្របខណ្ឌ អាស៊ាន និង ដៃគូអាស៊ាន នៅពលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ។
សម្តេចតេជោ បានអំពាវនាវអោយម្ចាស់រថយន្តដែលជ្រក ក្រោមស្លាករដ្ឋ រថយន្តចង្កូតស្តាំ មិនទាន់បានបង់ពន្ធ ត្រូវ រួសរាន់មកបង់ពន្ធ ដែលនឹងទទួលបានការបញ្ចុះ តម្លៃ១០ភាគរយ ប៉ុន្តែបើបង់ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺមិនបានទទួលការបញ្ចុះតម្លៃនោះទេ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចនឹងសរសេរពី ជីវិតនាយករដ្ឋមន្ត្រី ឲ្យសាធារណជន និងក្មេងជំនាន់ក្រោយ បានដឹង ខណៈដែលជីវិតអ្នកចំការ វាសនាអ្នកស្រែ សម្តេច បានរៀបចំរួចរាល់ហើយ មានទាំងចម្រៀងថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ធ្វើម៉េចក៏ដោយត្រូវ រក្សាឲ្យបានកំណើនសេដ្ឋកិច្ច ដើម្បីវឌ្ឍនភាពកម្ពុជា។ ស ម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា គ្រាប់បែកធ្វើឲ្យប៉ះពាល់តែមនុស្សនៅក្បែរៗនោះប៉ុណ្ណោះ តែគ្រាប់បែកសេដ្ឋកិច្ច នឹងធ្វើ ឲ្យប៉ះពាល់ដល់មនុស្សទូទាំងប្រទេស រាប់ទាំងក្មេងៗផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចនឹងដឹកនាំ គណៈប្រតិភូទស្សនកិច្ចផ្លូវការនៅមីយ៉ាន់មាំ ដោយគា្មនការប្រែ ប្រួលឡើយនៅអំឡុងខែមករា ឆ្នាំ២០២២។ សម្តេចបញ្ជាក់ថា យើងមិនអាចបង្កើតទម្លាប់អាក្រក់របស់អាស៊ាននោះទេ ពេល ដែលមិនពេញចិត្តសមាជិកណា មិនហៅគេចូលប្រជុំ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្ដងទៀតថា គោលជំហរបស់កម្ពុជាគឺនៅដដែល ទាក់ទងនឹងសមុទ្រចិនខាង ត្បូង ដោយក្នុងនោះទី១ សម្តេចអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំង អស់អនុវត្តឲ្យបាននូវកិច្ចព្រមព្រៀងនូវDOC, ទី២ ប្រទេស ដែលពាក់ព័ន្ធត្រូវរកដំណោះស្រាយគា្នដោយសន្តិវិធី និងទី៣ត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបាន នូវក្រមប្រតិបត្តិ សមុទ្រចិនខាងត្បូងCOC ជាដើមនោះ។
សម្ដេចតេជោ សម្រេចតែងតាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការធ្វើ ជាបេសកជន របស់ប្រធានអាស៊ាន៕
ដោយ ៖ សិលា