ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងយុត្តិធម៌ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះថា៖ លោកបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធអនឡាញហ្ស៊ូម (Zoom) របស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រជុំនេះ ត្រូវបានអញ្ជើញចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ប្រធានក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួង ,ស្ថាប័ន និងអភិបាល ,អភិបាលរង រាជធានីនិងខេត្ត សរុបចំនួន ១៤៥រូប ដែលពិភាក្សាលើរបៀវារៈចំនួន ៣ ដូចខាងក្រោម៖
*១.ការពិភាក្សាលើសេចក្តីព្រាងកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ។
*២.ការបង្ហាញពីការកសាងប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការស៊ីវិលតាមប្រព័ន្ធព័ត៌មានវិទ្យា។
*៣.បញ្ហាផ្សេងៗ៕
ដោយ៖ស តារា