គណៈកម្មការសហគមន៍ទ្វីបអាហ្វ្រិក AUC គណៈកម្មការសេដ្ឋ កិច្ចរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកទ្វីបអាហ្វ្រិក ECA និងអង្គការស្បៀងអាហារ កសិកម្មពិភពលោក FAO បានប្រកាសរបាយការណ៍ថ្មីបំផុតបង្ហាញឱ្យឃើញថា ស្ថានភាពអសន្តិសុខស្បៀងអាហារអាចនឹងកើតឡើងនៅក្នុងទ្វីបអាហ្វ្រិក។
នៅក្នុងរបាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា កង្វះស្បៀងអាហារកាន់តែអាក្រក់ទៅៗនៅក្នុងទ្វីបអាហ្វ្រិក។ នៅក្នុងឆ្នាំ២០២០ មានពលរដ្ឋជាង២៨១លាននាក់នៅក្នុងទ្វីបនេះកង្វះអាហារូបត្ថម្ភ កើនឡើង៤៦លាននាក់បើប្រៀបធៀបនឹងឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០២១នេះ ស្ថានភាពអាចនឹងអាក្រក់ជាងមុនទៅទៀត។
ស្ថានភាពអសន្តិសុខស្បៀងអាហារ គឺមានការលើសខ្វះគ្នាខ្លាំងនៅក្នុងទ្វីបអាហ្វ្រិកស្តីពីចំនួនពលរដ្ឋកង្វះអាហារូបត្ថម្ភ។ តំបន់អាហ្វ្រិកខាងកើត មានពលរដ្ឋ១២៥លាននាក់កង្វះអាហារូបត្ថម្ភ ស្មើនឹង ៤៤%។ បន្ទាប់មកគឺអាហ្វ្រិកខាងលិច មានពលរដ្ឋ៧៥លាននាក់កង្វះអាហារូបត្ថម្ភស្មើនឹង២៧%។ នៅតំបន់អាហ្វ្រិកកណ្តាលមានពលរដ្ឋ ៥៧លាននាក់កង្វះអាហារូបត្ថម្ភស្មើនឹង២០%។ តំបន់អាហ្វ្រិកខាងជើង មានពលរដ្ឋ ១៧លាននាក់កង្វះអាហារូបត្ថម្ភស្មើនឹង៦% និងតំបន់អាហ្វ្រិកខាងត្បូង មានពលរដ្ឋតែ៦លាននាក់ប៉ុណ្ណោះប្រឈមនឹងកង្វះអាហារូបត្ថម្ភ។
តាមរបាយការណ៍បញ្ជាក់ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានអសន្តិសុខស្បៀងនោះគឺមកពីសង្គ្រាមប្រដាប់អាវុធ វិបត្តិសេដ្ឋកិច្ច ជំងឺឆ្លងកូវីដ-១៩ ព្រមទាំងស្ថានភាពអាកាសធាតុ គ្រោះធម្មជាតិធ្វើឱ្យតំបន់នេះប្រឈមកង្វះស្បៀងអាហារយ៉ាងខ្លាំង ៕ ដោយ៖ធីរីណា
រូបថត៖TTXVN.VNA