ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ចេញ សារាចរណែនាំលេខ០១៧ សរណន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពីការចុះបញ្ចីកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍ក្នុងស្រុកតាមប្រព័ន្ធអនឡាញ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ចេញ សារាចរណែនាំលេខ០១៧ សរណន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពីការចុះបញ្ចីកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍ក្នុងស្រុកតាមប្រពន្ធអនឡាញ។ 

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា, ការចុះបញ្ជីកញ្ចប់ខ្សែទស្សនកិច្ចរទេសចរណ៍ក្នុងស្រុកតាមប្រព័ន្ធអនឡាញ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងស្របតាមស្មារតីនៃវិធានគោលនយោបាយជំរុញចលនាទេសចរណ៍ ផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ និងពង្រឹងការផ្សព្វផ្សាយ ក៏ដូចជាការគ្រប់គ្រងឱ្យបានច្បាស់លាស់លើកញ្ចប់ទស្សនកិច្ចទេសចរណ៍ក្នុងស្រុក ជាពិសេស ការបង្កើតកញ្ចប់ ទស្សនកិច្ចសុវត្ថិភាព ជៀសវាងហានិភ័យដែលអាចប៉ះពាល់ដល់ភ្ញៀវទេសចរ ប្រជាជនមូលដ្ឋាន និងសុខភាព សាធារណៈដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៨ ក្រសួងទេសចរណ៏សម្រេចដាក់ចេញនូវប្រព័ន្ឋ អនឡាញចុះបញ្ជីកញ្ចប់ទស្សនកិច្ចទេសចរណ៍ក្នុងស្រុក ដើម្បីឱ្យប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ និង ទីភ្នាក់ងារទេសចរណ៍ប្រើប្រាស់ក្នុងការរៀបចំ និងចុះបញ្ជីកញ្ចប់ទស្សនកិច្ចទេសចរណ៍សុវត្ថិភាពសម្រាប់ផ្សព្វផ្សាយ និងលក់កញ្ចប់ទស្សនកិច្ចទេសចរណ៏ជូនភ្ញៀវទេសចរផ្ទៃក្នុងឱ្យបានទូលំទូលាយ។ ការីទេសចរណ៍ ឬទីភ្នាក់ងារទេសចរណ៍ អាចចូលទៅកាន់ប្រព័ន្ធអនឡាញនេះ តាមរយះអាសយដ្ឋាន។

ទទួលបានសារាចរនេះ គ្រប់នាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងទេសចរណ៍ មន្ទីរទេសចរណ៏ រាជធានី-ខេត្ត និងប្រតិបត្តិករទេសចរណ៍ ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវ ខ្ពស់រៀងខ្លួនៗ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖