ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន : ថ្ងៃនេះខួបកំណើតភរិយាឈានចូល៦៨ឆ្នាំ !

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៩និង១៤យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានបង្ហោះរូបភាព Sweet មិនចាញ់គូភរិយាវ័យក្មេងឡើយ បង្ហាញពីសក្ខីភាព ស្រឡាញ់ គោរព គ្នា ពេញ១ជីវិត ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ថ្ងៃនេះខួបកំណើតភរិយាឈានចូល៦៨ឆ្នាំ។ ជូនពរប្រពន្ធសំឡាញ់ជួបតែសេចក្តីសុខ និងស្រឡាញ់ប្តីឱយបានច្រើន។
សូមបញ្ជាក់ថា, ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ក្រុមហ៊ុនឯកជន បានជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំឈានចូល ៦៨ឆ្នាំ

គឺនៅថ្ងៃទី១៥ ខែធ្នូ គឺជាថ្ងៃកំណើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំឈានចូល ៦៨ឆ្នាំនេះ សូមសម្តេចបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន ជន្នាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា អោយទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត ជាពិសេសដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរថ្លង់ យុទ្ធជន របួស ជនពិការ ព្រមទាំងជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។

ប្រជាពលរដ្ឋកម្ពុជា សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

ដោយ៖ សិលា


ចែករំលែក៖