ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តម្ដាយស្ដីបន្ទោស​ យុវជនម្នាក់ដេីរមកលោតទឹកពីលេីស្ពានព្រះមុនីវង្ស តែត្រូវបានអ្នកនេសាទជួយសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនម្នាក់បានស្ពាយកាតាបដេីរមកលេីស្ពានព្រះមុនីវង្សចាស់​ រួចក៏លោតទឹកដេីម្បីបញ្ចប់ជីវិត​ តែត្រូវបានអ្នកនេសាទជួយស្រង់យកមកលេីគោកវិញ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩​ និង១០នាទីយប់​ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅចំណុចស្ពានព្រះមុនីវង្សក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។ 

    យុវជនគិតខ្លីខាងលេីមានឈ្មោះ​ ចន្ថា​ អាយុ១៥ឆ្នាំ​ រស់នៅភូមិកោះនរា​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញយុវជនរងគ្រោះបានស្ពាយកាតាប​ដេីរពីផ្សារច្បារអំពៅ​ឡេីងមកលេីស្ពានព្រះមុនីវង្សចាស់​ចូលទឹកដីខណ្ឌចំការមន​ រួចទុកកាតាបលេីស្ពាន​ចោល​ រួចក៏លោតពីលេីស្ពានចូលទៅក្នុងទឹកទន្លេតែម្ដង​ តែគាប់ជួនមានអ្នកនេសាទនៅក្បែរនោះក៏ជួយស្រង់យកមកលេីគោកវិញរួចផុតពីសេចក្ដីស្លាប់​។ 

    បេីតាមសម្ដីយុវជនខាងលេីបានឱ្យដឹងថា​ មូលហេតុដែលខ្លួនលោតទឹកដេីម្បីបញ្ចប់ជីវិតនេះគឺ​មកពីម្ដាយរបស់ខ្លួនស្ដីបន្ទោសពេក​ ។ បន្ទាប់មក​សមត្ថកិច្ចមូលដ្ឋានបាននាំយកយុវជនខាងលេីទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាល​ ទន្លេបាសាក់​ ដេីម្បីអប់រំណែនាំ​និងទាក់ទងទៅក្រុមគ្រួសារឱ្យមកទទួលយកទៅផ្ទះវិញ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖