ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនពីបទកាន់កាប់អាវុធ(កាំភ្លើងខ្លី)ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទីរសៀល នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួលលេខ៤C ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   ជនសង្ស័យឈ្មោះ សុខ កក្កដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មានស្នាក់នៅបន្ទប់ជួលខាងលើ(មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩។

   ចំពោះសម្ភារដកហូតរួមមាន៖

១-កាំភ្លើងខ្លី១ដើមម៉ាកP08 បង់១គ្មានគ្រាប់ លេខ៥១៩២

២-ដំបងដែក១ដើមប្រវែង០,5m

៣-ទូរស័ព្ទ១គ្រឿងម៉ាកOPPOពណ៌

ខៀវ ប្រើសុីមលេខ០៩៦ ៥៧៩ ៣៦៣៥

៤-កាបូបស្ពាយ១ ពណ៌កាហ្វេ

៥-ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ2GK-7960។

  លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើ ពេលកម្លាំងសមត្ថកិច្ចយើងកំពុងល្បាតក៏បានជួបជនសង្ស័យខាងលើហើយបានហៅឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែជននោះបានជិះម៉ូតូគេចរត់គេច។  បន្ទាប់មកកម្លាំងយើងក៏ដេញតាមពីក្រោយរហូតដល់ឃាត់ខ្លួនបាននៅចំណុចម្តុំវត្តទួល ក្រុម១៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ដោយមានការសង្ស័យលើជននោះនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងសម ឫទ្ធីវាសនាផង កម្លាំងសមត្ថកិច្ចបានទៅត្រួតពិនិត្យបន្ទប់ជួលក៏រកឃើញកាំភ្លើងខ្លីនិងវត្ថុតាងខាងលើ។

បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌឫស្សីកែវកំពុងធ្វើការស្រាវជ្រាវរកបទល្មើសផ្សេងទៀតដើម្បីដាក់បន្ទុកនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

ដោយ៖ ជីណា


ចែករំលែក៖