ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខណ្ឌបឹងកេងកង នៅរសៀលថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានបន្តចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៣០គ្រួសារ ក្នុងភូមិ២ និង៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នាឱកាសនោះ លោកអភិបាលខណ្ឌបឹងកេងកង ក៏សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ”។
ជាក់ស្ដែងអំណោយខាងលេីនេះរួមមាន៖
-អង្ករ ១០គីឡូ
-មី ចំនួន ១០កញ្ចប់
-អំបិលមួយកញ្ចប់
-ម៉ាស ចំនួន០១កញ្ចប់
-ត្រីខ ចំនួន០២កំប៉ុង
-ទឹកដោះគោខាប់ ចំនួន១កំប៉ុង
-តែចំនួន០១កញ្ចប់៕
ដោយ៖ស តារា